គ្រូពេទ្យ​បង្ហោះ​រូប​អ្នក​ជំងឺ​លើ Facebook​ ឲ្យ​មិត្ត​ភក្តិ​ទាយ​ថា​រស់ឬ​ស្លាប់​ ត្រូវ​ចាប់​ខ្លួន​​

v_0385ស្វីស(១៤ មករា ២០១៤) ៖ ស្រ្តីម្នាក់ឈ្មោះ Blaze Binder អាយុ ៣៧ឆ្នាំ ជាគិ​លានុ​បដ្ឋាយិកា ត្រូវបានចាប់ខ្លួន បន្ទាប់ពីនាងបាន ថតរូបអ្នកជំងឺ ដែលទៅព្យាបាល នៅ​ក្នុងមន្ទីរពេទ្យ ខ្លួនធ្វើការ មកបង្ហោះលើ គេហទំព័រ Facebook ហើយឲ្យមិត្តភក្តិ របស់​ខ្លួនជាង ២ពាន់នាក់ ទាយថា តើអ្នកជំងឺម្នាក់នេះ នៅរស់ ឬក៏ស្លាប់។

ជនសង្ស័យ ខាងលើមានដើមកំណើត នៅប្រទេសហ្វីលីពីន បានរៀបការជាមួយ បុរសជនជាតិស្វីស ហើយបច្ចុប្បន្នរស់នៅទីក្រុង Mogelsberg ប្រទេសស្វីស ដោយបានធ្វើការ ជាគិលានុបដ្ឋាយិកា នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងតំបន់។ បន្ទាប់ពីមានការចាប់ខ្លួន ជន​សង្ស័យ​រូបនេះ ត្រូវបានតុលាការបញ្ជាឲ្យ បង់ប្រាក់សង ជំងឺចិត្ត ១.៣០០ ដុល្លារសហរដ្ឋអាម៉េរិក ដល់ជនរងគ្រោះ៕

Related Articles

Back to top button
Close
Close