អាមេរិក​កំពុង​ប្រឈម​នឹង​ព្យុះទឹកកកសំឡី​ជាមួយ​នឹង​សីតុណ្ហភាព​ធ្លាក់​ចុះ​ជិត ៤០អង្សារ ក្រោមសូន្យ

នៅ​សហរដ្ឋអាមេរិក អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ទឹកដី​មួយ​ភាគធំ​បាន និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​រលកព្យុះ​ទឹកកក​សំឡី ជាមួយ​នឹង​សីតុណ្ហភាព​ត្រជាក់ខ្លំាង រហូត​ដល់​ទៅ ៤០អង្សារ ក្រោម​សូន្យ។ ព្រឹត្តិការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អាមេរិកំាង​ជាង ១០០លាននាក់។ បើ​យោង​តាម​ការ​ព្យាករ​ឲ្យ​ដឹង​ថា ក្នុង​សប្តាហ៍​នេះ សីតុណ្ហភាព​ត្រជាក់​នឹង​អាច​ធ្លាក់​ខ្លំាង​ដែល​មិន​ធ្លាប់​មាន​ទេ គិត​តំាង​ពី​ជាង ២០ឆ្នំា​កន្លង​ទៅ។

ពលរដ្ឋអាមេរិកំាង​ដែល​បាន និង​កំពុង​ទទួល​ព្រឹត្តិការណ៍​ត្រជាក់ខ្លំាង​នា​ពេល​នេះ គឺ​អ្នក​ដែល​រស់នៅ​តំបន់​ប៉ែកខាងជើង និង​ប៉ែកកណ្តាល​ប្រទេស។ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ដែល​ពួក​គេ​បាន​ប្រឈម​មុខ​យ៉ាង​ ខ្លំាង​នឹង​ព្យុះរលក​ទឹកកកកសំឡី​ជាមួយ​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លំាង​រហូត​ ដល់​ទៅ ៣៨អង្សារ​ក្រោម​សូន្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លំាង​មែនទែន។ តែ​ការ​ភ្ញាក់ផ្អើល​របស់​ពួក​គេ​ប្រហែល​ជា​នៅ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ព្រោះ​ថា​បើ​យោង​តាម​ការ​ព្យាករ​ឲ្យ​ដឹង​ថា ក្នុង​សប្តាហ៍​នេះ ភាព​ត្រជាក់ខ្លំាង​នឹង​កើន​ឡើង​បន្ថែម​ទៀត ជាមួយ​នឹង​សីតុណ្ហភាព​ដែល​នឹង​អាច​ធ្លាក់​រហូត​ដល់​ទៅ ៥១អង្សារ​ក្រោម​សូន្យ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក។ អាកាសធាតុ​ត្រជាក់​ខ្លំាង​នៅ​ក្នុង​ទីក្រុង​អាត្លង់តា​ជាង​នៅ​ក្នុង​រដ្ឋ​ អាឡាស្កា​ទៅ​ទៀត។ គឺ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ពេល​នេះ​ឯង ដែល​រដ្ឋអំណាច​ក្នុង​តំបន់​ជាប់​ពាក់ព័ន្ធ ដូច​យ៉ាង​ឈីកាហ្គោ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​ការ​ ប្រុងប្រយ័ត្ន។

ដោយ​ឡែក​នៅ​ក្នុង​រដ្ឋ Wisconsin ឯណោះ ទោះ​បី​ជា​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លំាង​រហូត​ដល់​ទៅ ២៣អង្សារ​ក្រោម​សូន្យ​ក៏​ដោយ ក៏​ការ​ប្រកួត​កីឡា Superbowl បាន​ប្រព្រឹត្តិ​ទៅ​ដូច​ការ​គ្រោង​ទុក ជាមួយ​នឹង​ទស្សនជន​ចូលរួម​ទស្សនា​ពេញ​ពហុកីឡាដ្ឋាន Greenbay ចំនួន ៨០ ០០០នាក់។ ទស្សនជន​ជា​នារី​មា្នក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម្បី​អាច​អង្គុយ​ទស្សនា​ការ​ប្រកួត​រហូត​ដល់​ចប់​បាន រូប​គេ​បាន​ពាក់ខោ និង​អាវ​ក្រាស់ៗ និង​ច្រើន​ជាន់។

យ៉ាង​ណា​ក៏​ដោយ ព្រឹត្តិការណ៍​ព្យុះទឹកកកសំឡី​បាន​បង្ខំ​ឲ្យ​រដ្ឋអំណាច​បិទ​បិទ​សាលារៀន​ជា​ ច្រើន។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​ក៏​បាន​កើត​មាន​ជា​ហូរហែ រីឯ​ចរាចរណ៍​ផ្លូវអាកាស​ក៏​បាន​ប្រកាស​លុបចោល ឬ​មួយ​ក៏​ពន្យារ​ពេល​ជា​ដើម។ វា​លើក​លែង​តែ​ជើង​យន្តហោះ Air Force One ដែល​ដឹក​លោក​ប្រធានាធិបតី​អូបាម៉ា​ពី​រដ្ឋ​ហាវ៉ៃ​មក​កាន់​ទីក្រុង​ វ៉ាស៊ីនតោន​មួយ​ប៉ុណ្ណោះ។ ទីក្រុង​វ៉ាស៊ីនតោន​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម គឺ ២អង្សារ ក្រោម​សូន្យ។ ចំណែក​ភរិយា​របស់​លោក​អូបាម៉ា គឺ​លោកស្រី​មីសែល​ត្រូវ​បាន​លោក​អូបាម៉ា​ទុក​នៅ​រដ្ឋហាវ៉ៃ​ដើម្បី​ឲ្យ​ លោកស្រី​ប្រារព្ធ​ខួបកំណើត​គម្រប់ ៥០ឆ្នំា​របស់​លោកស្រី​ក្រោម​សីតុណ្ហភាព ២៧អង្សារ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close