ភាពស្និតស្នាលរវាងរតនៈពិសិដ្ឋ និងតូតា ជារឿងក្លែងបន្លំការទាក់ទាញ
ភ្នំពេញ៖ កន្លងមកតារាសម្តែងនិងតារាម៉ូដែលប្រុសស្រីនាងតូតានិងលោករតនៈ ពិសិដ្ឋត្រូវបានគេនិយាយថាពួកគេស្រលាញ់គ្នាដោយកំពុងតែស្វែងយល់ចិត្តគំនិតគ្នាខណៈដែលខាងប្រុសលោករតនៈពិសិដ្ឋបានបង្ហាញថាពេញចិត្តកញ្ញាតូតាដោយសរសើរថាតារាស្រស់ផូរផង់នោះមានគុណសម្បត្តិទាក់ទាញចិត្តលោកជាខ្លាំង។
ទោះយ៉ាងណាការដែលតារា២ដួងនេះបណ្តើរគ្នាទៅណាតែពីរនាក់នោះឲ្យគេឯងឃើញនោះជារឿងបោកភ្នែកមហាជននោះទេព្រោះពិសិដ្ឋគេកំពុងតែពិចារណានារីម្នាក់ដែលជាអ្នករស់នៅប្រទេសអូស្ត្រាលីព្រោះសាច់ញាតិអ្នកនៅទីនោះហាក់ពេញចិត្តលោកពិសិដ្ឋជាកូប្រសាបើសិនជាលោកយល់ព្រមនោះ។
តារាពីរដួងនេះពិតជាមានទេពកោសល្យសម្តែងនៅចំពោះមុខមហាជនមែនដោយបានបណ្តើរគ្នាទៅណាមកណារាល់ពេលមានកម្មវិធីជប់លៀងអ្នកសិល្បៈគឺណាត់គ្នាចូលរោងពិធីទាំងត្រសងឲ្យគេឃើញ។លើសពីនេះនាងតូតានិងលោករតនៈ ពិសិដ្ឋរិតតែបញ្ចូលការសម្តែងដោយចាប់គ្រៀកគ្នាយ៉ាងកៀកឲ្យអ្នកសារព័ត៌មានថតរូបហាក់ដូចជារុញរឿងនោះឲ្យកាន់តែជ្រៅឲ្យគេយល់ច្រលំ ទ្វេ ឡើងខណៈដែលម្នាក់ៗសុទ្ឋតែដឹងថារឿងឱបគ្នាថតកៀកកិតនិងរឿងគេល្បីថាមានស្នេហាជាមួយគ្នានោះជារឿងមិនអាចទៅរួចឡើយ។
ស្របពេលដែលសាមីខ្លួនម្នាក់ៗសុទ្ឋតែដឹងរៀងខ្លួនថាពួកគេមានគូកំណាញ់ចិត្តលាក់គេនោះ។ជាក់ស្តែងកាលពីថ្ងៃរៀបការតារាសម្តែងសារ៉ាយ សក្ខណាកាលពីថ្ងៃទី១២ ធ្នូមុននេះពួកគេបានបណ្តើរគ្នាទៅញ៉ាំការជាមួយគ្នារហូតពេលដើរចូលរោងគ្រាន់ឃើញពួកគេមកដល់អ្នកកាសែតបានស្ទុះទៅថតរូបយ៉ាងត្រសងហើយតារាទាំង២កាន់តែបានចិត្តហើយបណ្តោយឲ្យគេថតទាំងដឹងថានោះជារឿងមិនពិតក្នុងផ្លូវស្នេហា។
ក្នុងរូបភាពដែលគេឃើញតារាល្បីៗបណ្តើរគ្នាទៅណាមកណាបែបនេះធ្វើឲ្យគេនឹកឃើញថាកន្លងមកមាននាងទូច ស្រីលក្ខ័ណធ្លាប់ល្បីមានស្នេហាជាមួយលោកយូឌីស្កូនាងប៉ែន ចំរ៉ុងស្រលាញ់គ្នាជាមួយទឹមរដ្ឋាលុះយូរទៅៗស្រាប់តែតារាស្រីទាំងនោះខ្លះរៀបការជាមួយបុរសក្រៅសិល្បៈទៅវិញ។
ដោយឡែកលោករតនៈ ពិសិដ្ឋនិងកញ្ញាតូតាមិនអាចកើតមានជាជ្រុងស្នេហាក្រៅមិត្តភក្តិសិល្បៈឡើយដោយសារតែលោករតនៈ ពិសិដ្ឋត្រូវគេផ្តល់ព័ត៌មានថាលោកមាននារីម្នាក់នៅប្រទេសអូស្ត្រាលីត្រូវគេចង់ចងមេត្រីទុកឲ្យលោកដោយខាងអ្នកនៅប្រទេសអូស្ត្រាលីនោះពេញចិត្តលោកពិសិដ្ឋណាស់ដែរហើយបើយល់ព្រមរៀបការនោះលោករតនៈ ពិសិដ្ឋពិតជាអាចទៅរស់នៅអូស្ត្រាលីហើយគេនិងចែកហាងមួយឲ្យមើលការខុសត្រូវក្រោយរៀបការនោះ។
ដើម្បីចង់ដឹងពីមូលហេតុលើកឡើងខាងលើនេះយើងបានទាក់ទងទៅកាន់លោករតនៈពិសិដ្ឋគ្រាដែលកំពុងឈរអេនអនពីរនាក់កញ្ញាតូតាឲ្យអ្នកកាសែតថតព្រោះតែគេយល់ថាស្រលាញ់គ្នាក្រៅឆាកនោះបានសម្តែងការភ្ញាក់ផ្អើលដោយលោកបានបញ្ជាក់ថាពិតជាមែនរឿងដូចការលើកឡើងមែនក្នុងអំឡុងលោកទៅសម្តែងនៅទីនោះកន្លងមក។តារាដែលជោគជ័យលើការងារសិល្បៈរូបនេះបន្តថាលោកនៅទាន់ហ៊ានសម្រេចចិត្តទទួលយកស្នេហាពីអ្នកនៅអូស្ត្រាលីនៅឡើយទេដោយការពិតលោកកំពុងតែពិចារណាថាឲ្យយល់ព្រម១០០%គឺនៅទេ៕ ស.រ/Cambodia News