អូស្រ្តាលីឈប់ផ្តល់ជំនួយផ្គត់ផ្គង់ថ្នាំពេទ្យក្នុងប៉ាពូនូវែលហ្គីណេ
ប្រទេសអូស្រ្តាលីបានដកប្រាក់ រាប់លាន ដុល្លារដែលខ្លួនបានផ្តល់ឲ្យកម្មវិធីផ្គត់ផ្គង់ថ្នាំពេទ្យនៅ ប្រទេសប៉ាពួនូវែលហ្គីណេមកវិញ ដោយសារមានការព្រួយបារម្ភចំពោះបញ្ហាពុករលួយ និងការផ្គត់ផ្គង់ថ្នាំពេទ្យក្លែងក្លាយ។
រឿង អាស្រូវអំពីអំពើពុករលួយក្នុងប្រទេសប៉ាពួនូវែល ហ្គីណេកាលពី ៣ ឆ្នាំមុន បណ្តាលឲ្យប្រទេសនេះស្នើឲ្យប្រទេសអូស្ត្រាលីជួយផ្គត់ផ្គង់ ថ្នាំពេទ្យទៅឲ្យមជ្ឈមណ្ឌលសុខភាពទូទាំងប្រទេសរបស់ខ្លួន។
ប៉ុន្តែ ឆ្នាំនេះ រដ្ឋាភិបាលប្រទេសប៉ាពួនូវែលហ្គីណេបានប្ដូរបែបបទនៃការដេញថ្លៃការ ងារដោយឈប់ឲ្យប្រទេសអូស្រ្តាលីជួយផ្គត់ផ្គង់ថ្នាំពេទ្យឲ្យខ្លួន ទៀតហើយ តែបង្វែរកិច្ចសន្យាប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមួយក្នុង ប្រទេសឈ្មោះ Borneo Pacific ជាអ្នកផ្គត់ផ្គង់ទៅវិញ។ យ៉ាងណាមិញ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា ផ្គត់ផ្គង់ថ្នាំមិនត្រូវស្តង់ដារពីប្រទេសចិន។
ក្រសួង ការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានឲ្យដឹងថា ខ្លួននឹងមិនផ្តល់ប្រាក់ទៅឲ្យកម្មវិធីផ្គត់ផ្គង់ថ្នាំពេទ្យដែល មានទឹកប្រាក់ចំនួន ៣៨ លានដុល្លារទេ ដោយសារអូស្រ្តាលីមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការដំណើរការ ដេញថ្លៃផ្គត់ផ្គង់ថ្នាំរបស់ក្រុមហ៊ុននេះ។
ទីភ្នាក់ងារ ព័ត៌មាន សោតទស្សន៍ ABC បានឲ្យដឹងថា ប្រទេសប៉ាពួនូវែលហ្គីណេនឹងប្រើប្រាស់ខ្ទង់ថវិកាផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់ឧបករណ៍ពេទ្យ ដែលគេរំពឹងថានឹងដឹកទៅដល់ប្រទេសនេះក្នុងខែឧសភា និងខែមិថុនា ឆ្នាំក្រោយនេះ៕ (Radio Australia)