អ្នក​ភូមិ​បឹង​កក់ ​បន្ត​ការតវ៉ា ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​នេះ​ ក្រុម​អតីត​អ្នក​ភូមិ​បឹងកក់ បានឲ្យដឹងថា ពួកគាត់ នឹង​បន្ត​ជួបជុំ​តវ៉ា នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ ត​ទៀត ។ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ធ្វើ​ការតវ៉ា ដោយ​មាន​ព្រះសង្ឃ​សូត្រធម៌ និង​សម្តែងធម៌​ទេសនា នៅ​មុខ​សាលា​រា​ធានី​ភ្នំពេញ​។

ក្រុមអ្នកភូមិបឹងកក់ បានធ្វើការតវ៉ា កាលពី ថ្ងៃទី២៣ ខែធ្នូរ ដើម្បីទាមទារឲ្យអភិបាល សាលារាជធានីភ្នំពេញជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
ក្រុមអ្នកភូមិបឹងកក់ បានធ្វើការតវ៉ា កាលពី ថ្ងៃទី២៣ ខែធ្នូរ ដើម្បីទាមទារឲ្យអភិបាល សាលារាជធានីភ្នំពេញជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។

រីឯ​ក្រុម​អ្នកភូមិ ដែល​ស្ទើរតែ​ទាំងអស់​ជា​ស្ត្រី និង​កុមារ បាន​ឈរ​បិទផ្លូវ និង​ដុត​កង់ឡាន ដើម្បី​ទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ចេញមក​ជួប​ពួក​គាត់ ហើយ​ផ្តល់​សំណង​បន្ថែមទៀត ដល់​ពលរដ្ឋ​បឹងកក់ ដែល​បាន​រុះរើ​លំនៅដ្ឋាន ចេញពី​តំបន់​បឹងកក់​។

ការតវ៉ា ដោយ​បិទផ្លូវ រយៈពេល​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ត្រូវបាន​សកម្មជន​សិទ្ធិ​មនុស្ស​ លោក អំ សំអាត ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ ឲ្យដឹងថា មិន​មាន​អំពើ​ហិង្សា ឬ​ក៏​ការបង្ក្រាប​អ្វី​កើតឡើង ដូច​ពេល​កន្លងមក​នោះទេ​៕​ ​Cambodia News

Related Articles

Back to top button
Close
Close