បាតុករប្រឆាំងរដ្ឋាភិបាលលោកស្រី យីង ឡាក់ មកតវ៉ាដល់ផ្ទះលោកស្រី
បាតុករក្នុងក្រុងបាងកកជាច្រើនបានធ្វើដំណើរទៅគេហដ្ឋានរបស់លោកស្រី យីង ឡាក់ ទាមទារឲ្យលោកស្រីលាលែងពីតំណែង។
ដំណើរនេះ កើតឡើងមួយថ្ងៃក្រោយពីគណបក្សប្រឆាំងបានប្រកាសពីពហិការបស់ខ្លួនក្នុងការបោះឆ្នោតនាខែកុម្ភៈខាងមុខនេះ។
សកម្មភាពថ្មីៗនេះ ជាការអួតអាងពីកម្លាំងចលនាប្រឆាំង និងការសាទរអ្វីដែលពួកគេជឿជាក់ថាបានទទួលជោគជ័យ។
មាន ការយល់ស្របទូលំទូលាយក្នុងឆាកនយោបាយហើយនាបច្ចុប្បន្ននេះ ថាការកែទម្រង់ស្ថាប័នទាំងឡាយរបស់ប្រទេសថៃ ត្រូវអនុវត្តជាបន្ទាន់ តែថាត្រូវអនុវត្តយ៉ាងណានោះ មិនទាន់មិនការព្រមព្រៀងនៅឡើយទេ។
លោក ស្រី យីង ឡាក់ ទទូចថាមានតែការបោះឆ្នោតសកលដែលលោកស្រីអំពាវនាវឲ្យប្រព្រឹត្តទៅ ដើមឆ្នាំក្រោយនេះទេ ដែលជាជម្រើសល្អបំផុតក្នុងការសាកល្បងឆន្ទៈរបស់ប្រជាពលរដ្ឋ។
តែ ចំពោះក្រុមបាតុករប្រឆាំងរដ្ឋាភិបាលវិញ គេយល់ថាការបោះឆ្នោតមិនគួរប្រព្រឹត្តទៅទេដរាបណាមិនទាន់មានការ ធ្វើឲ្យប្រសើឡើងដល់ប្រព័ន្ធនយោបាយជាមុនសិន៕(Radio Australia)