អ្នក​វិទ្យាសាស្រ្តរក​ឃើញ​គន្លឹះ​ធ្វើ​ឲ្យ​សរីរាង្គ​​កាយ​វិវត្តន៍​​ប្រែ​ជា​​ក្មេងវិញ​បាន

អ្នក​វិទ្យា​សាស្រ្ត​​នៅ​អូស្ត្រាលី និង​សហរដ្ឋ​អាម៉េរិក​ជឿជាក់​ថា ពួកគេ​បាន​សម្រាច​ក្នុង​ការ​កាត់​បន្ថយ​​អាយុ​​​ តាម​រយៈធ្វើ​ពិសោធន៍​ទៅលើ​​សត្វ​កណ្តុរ​​ដែល​​បាន​ប្ដូរ​​ពី​អាយុ​​​​ចាស់​ មក​ក្មេង​វិញ​បាន​។

អ្នក​ វិទ្យាសាស្រ្ត​ទាំង​ពីរក្រុម​បាន​បង្កើត​បណ្តុំ​សារធាតុ​​ ពិសេស​មួយ ហើយ​បាន​ធ្វើ​តេស្ត​សាកល្បង​លើ​សត្វ​កណ្តុរ​។ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ ពួកគេ​បាន​រក​​ឃើញ​ថា​សាច់ដុំ​អាយុ​របស់​សត្វ​កណ្តុរ​នោះ​ដើរ​បញ្ច្រាស់​​ ព្រមទាំងអាច​​បង្កើនសមត្ថភាព​​សម្រាប់​បន្ថយ​​ជាតិ​ស្ករ និងការ​ហើម​រលាក​បាន​ទៀត​ផង​។

លោក John Sinclair អ្នក​ឯកទេស​ខាង​ហ្សែន​ មក​ពី​សាកលវិទ្យាល័យ​ New South Wales នៃ​ទីក្រុង​ Sydney ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាម៉េរិក ដោយ​បាន​​រក​ឃើញ​គន្លឹះ​​នៅ ក្នុងប្រព័ន្ធ​ដំណើរការ​របស់​ហ្សែន ដែលអាច​​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​នោះ​ប្រែ​ក្លាយ​ជា​ក្មេង​វិញ​បាន​នោះ៕(Radio Australia)

Related Articles

Back to top button
Close
Close