អូស្ត្រាលី​ខាង​ត្បូង​ជំរុញ​ការ​វិនិយោគ​មក​ពី​ចិន

រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង​បាន​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ធនាគារ​នាំ​មុខ​ចិន​។

អនុស្សរណៈ ​យោគយល់​គ្នាជា​មួយ​ធនាគារ​អភិវឌ្ឍន៍​ចិននេះ​មាន​រយៈពេល​ មួយ​ឆ្នាំ​ចាប់​ពីរដ្ឋាភិបាល​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង​ចាប់ផ្តើម​ យុទ្ធសាស្រ្ត​ធ្វើ​ទំនាក់ទំនង​ជាមួយ​ចិន។

លោក Tom Kenyon រដ្ឋមន្រ្តី​ក្រសួង​ផលិតកម្ម ភាព​ច្នៃ​ប្រឌិត​ និង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​ជំរុញ​​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ក្នុង​ រដ្ឋ​​ឲ្យ​កាន់​តែ​ច្រើន​ឡើង។ លោក​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​ចិននឹង​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​មក​វិនិយោគ​ក្នុង​រដ្ឋ ​អូស្ត្រាលី​ខាង​ត្បូង ដូច​ជា​ក្រុមហ៊ុន​មក​ពី​ខេត្ត​ Shandong​ និងមក​ពី​​តំបន់​ផ្សេងៗ​ទៀត​​ក្នុង​​ប្រទេស​ចិន​ជាដើម​៕ (Radio Australia)

Related Articles

Back to top button
Close
Close