ការលេបថ្នាំជាមួយទឹកក្តៅបង្ករឱ្យមានគ្រោះថ្នាក់
សុខភាព៖ អ្នកជំងឺជាច្រើនបាន លេបថ្នាំជាមួយទឹកក្តៅឧណ្ឌៗដោយមិនដឹងថាថ្នាំនឹងទៅដល់ក្រពះមុន រលាយនឹងទឹកឬអត់នោះទេ ដោយថ្នាំគ្រាប់អាចរលាយដោយទឹកក្តៅហើយ ក្រោយពីការលេបរួចអ្នកគួរពិសារទឹកតាមក្រោយឱ្យបានច្រើន។
គួរលេបថ្នាំមុនចូលគេង ៣០នាទីមិនត្រូវទទួលទានថ្នាំ ហើយចូលគេងភ្លាមនោះទេ ហើយបើអ្នកពិសារទឹកតិចពេក ថ្នាំនឹងធ្លាក់ចុះមិនទៅដល់ក្រពះ ដោយទើរនៅត្រង់បំពង់កអាហារ ហើយក្លាយជាដើមហេតុធ្វើឱ្យបំពង់អាហាររលាក។
គ្រូពេទ្យបានក្រើនរំលឹកថា អាការៈអាចនឹងធ្ងន់ធ្ងរទៅៗ និងអាចមានផលប៉ះពាល់ ហេតុដូច្នេះ ត្រូវប្រយ័ត្ន នៅពេលលេបថ្នាំគ្រាប់ កុំពិសារទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅខ្លាំង ទឹកផ្លែឈើ ឬទឹកសេរ៉ូមគ្រប់ប្រភេទតាមពីក្រោយថ្នាំជាដាច់ខាត។
វិធីល្អបំផុត នោះគឺគួរពិលារទឹកត្រជាក់តេប៉ុណ្ណោះបើអ្នកមានអារម្មណ៍ ស្ងួតបំពង់ករ ត្រូវពិសារទឹកតាមពីក្រោយឱ្យបានច្រើន ឬពិសារទឹកដោះគោត្រជាក់ក៏បាន គួរឈរ ឬអង្គុយត្រង់នៅពេលទទួលទានថ្នាំ កុំដេកភ្លាមក្រោយពេលទទួលទានថ្នាំរួចឱ្យសោះ៕ វត្តី/Cambodia News