ចាក់មិត្ដប្រុសមួយកាំបិតរបួសធ្ងន់ខឹងមិនប្រើស្រោមអនាម័យពេលរួមភេទ
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយត្រូវនារីជាសង្សារ ចាក់មួយកាំបិតចុងស្រួច ក្នុងជម្លោះនៅពេលរួមរ័កដោយខាងស្រីឲ្យប្រើស្រោមអនាម័យ ប៉ុន្តែបុរសជាជនរងគ្រោះ មិនព្រមប្រើ។ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១ កក្កដា ២០១២ វេលាម៉ោង ១៤ រសៀល ស្ថិតនៅផ្ទះសំណាក់ មង្គលរតន មានទីតាំងស្ថិតនៅក្រុម១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន នារីជាជនសង្ស័យ ឈ្មោះ ឡាន់ ដាវ អាយុ ១៧ឆ្នាំ មានទីលំ នៅក្នុងខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ សេងគីម អាយុ ២៥ឆ្នាំ ជានិស្សិតឆ្នាំទី២ រៀននៅសាលាច្បាប់ រស់នៅផ្ទះលេខ១០៨ ផ្លូវលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីដែលជាជនសង្ស័យ បានរៀបរាប់ប្រាប់ សមត្ថកិច្ចថា មិត្ដប្រុសរបស់នាង បានដឹកនាងមកដេកនៅផ្ទះសំណាក់ខាងលើ។ ក្រោយមក ពួកគេក៏បានរួមភេទ ជាមួយគ្នា តែនាងបានប្រាប់ដៃគូថា ឱ្យពាក់ស្រោម ចៀសវាងមានកូន។
តែបុរសរូបនោះនៅតែមិនព្រមពាក់ស្រោម ក៏បង្កជាទំនាស់ពាក្យសម្ដី រហូតឈានដល់យកកាំបិទចុងស្រួច ចាក់ទៅលើសង្សារនោះ តែម្ដង ប៉ុន្ដែនាងគ្មានចេតនាទេ ដោយសារតែដៃគូបង្ខំចាប់នាងរួមភេទ ទាំងមិនព្រមពាក់ស្រោម ហើយនាងខ្លាចឆ្លងរោគ និងមានកូនផងនោះ នាងក៏បានយកកាំបិតចាក់ទៅលើដៃគូតែម្ដងទៅ៕