ហ្វូង​បាតុករ​​ថៃ​បន្ដ​ធ្វើ​បាតុកម្ម​​ប្រឆាំងលោកស្រីយីងឡាក់ ស្ហ៊ីណាវ៉ាត្រ

ហ្វូង​បាតុករ​នៅ​ក្នុង​ក្រុង​បាង​កក​ ប្រទេស​ថៃ ​កំពុង​បន្ដ​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ដោយ​ផ្ដោត​គោល​ដៅ​ទៅ​លើ​បណ្ដា​ ក្រសួង​នានា​របស់​រដ្ឋ តាម​រយៈ​ការ​ចូល​ទៅ​ក្នុង​ក្រសួង​ទាំង​នោះ និង​នៅ​ខាងក្រៅ​ព័ទ្ធ​ជុំវិញ​ក្រសួង​ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹងលោកស្រី​​នាយក​រដ្ឋមន្រ្ដី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ។

មក​ទល់​ពេល​ នេះ​មាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​បាតុករ​ ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចូល​លុក​លុយ​ក្រសួង​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​គ្រា​នេះ​ដែរ សភា​ថៃ​កំពុង​តែ​ធ្វើ​ការ​ពិភាក្សា​តស៊ូ​មតិ​លើ​បញ្ហា​ដក​សេដក្ដី​ទុក​ចិត្ដពី​លោក​ស្រីនាយក​រដ្ឋមន្រ្ដី​ថៃ។

ក្រុម ​បាតុករ​បាន​សន្យា​ថា នឹង​ចូល​កាន់​កាប់​គ្រប់​គ្រង​ការិយាល័យ​នានា​របស់​រដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​បង្ខំ​ឲ្យ​លោក​ស្រី​នាយក​រដ្ឋមន្រ្ដី​ចុះ​ចេញ​ពី​អំណាច។

ពួក​ បាតុករ​ទាំង​នោះ​ជឿ​ជាក់​ថា រដ្ឋាភិបាល​ថៃ​សព្វ​ថ្ងៃ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់​គ្រង​របស់​​អតីត​ នាយក​រដ្ឋមន្រ្ដី​ ថាក់​ស៊ីន ស្ហ៊ីណាវ៉ាត្រ ដែល​ជា​បង​ប្រុស​របស់​លោក​ស្រី​។

សូម​ជម្រាប​ថា​ លោក​ថាក់​ស៊ីន បាន​ធ្លាក់​ចេញ​ពីអំណាច​កាល​ពី​ឆ្នាំ ២០០៦ ​ដោយ​សារ​រដ្ឋ​ប្រហារ​យោធា​៕ (Radio Australia)

Related Articles

Back to top button
Close
Close