អូស្ត្រាលីនឹងបញ្ជូនក្រុមជំនួយមួយក្រុមទៀតទៅប្រទេសហ្វ៊ីលីពីនសប្តាហ៍ក្រោយ
អូស្ត្រាលី នឹងបញ្ជូនក្រុមគ្រូពេទ្យជួយសង្រ្គោះទីពីររបស់ខ្លួន ទៅប្រទេសហ្វ៊ីលីពីន នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីជួយសម្រាលដល់កិច្ចការក្រុមជួយសង្រ្គោះបច្ចុប្បន្ន ដែលកំពុងបំពេញការងារនៅទីនោះ។
ក្រុមគ្រូពេទ្យ និងភស្តុភា សង្រ្គោះ ដែលមានសមាជិក ៣៧ រូបនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យចល័តនាទីក្រុង Tacloban ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតដោយខ្យល់ព្យុះ ហាយយ៉ាន់។
លោក Len Notaras សមាជិកមកពីក្រុមជួយសង្រ្គោះបន្ទាន់ដែលមានទីតាំងនៅទីក្រុងដាវីន មានប្រសាសន៍ថា ក្រុមថ្មីដែលនឹងធ្វើការប្តូរវេនក្រុមចាស់នេះ នឹងធ្វើការព្យាបាលអ្នកជំងឺប្រមាណ ១៥០នាក់ និងធ្វើការវះកាត់រហូតដល់ ២៥នាក់ក្នុងមួយថ្ងៃៗ៕(Radio Australia)