រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​អូស្ត្រាលី​​មិនព្រម​និយាយ​ពី​ចារកិច្ច​អាម៉េរិក

រដ្ឋ​ មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោក​ស្រី Julie Bishop បាន​ប្រកែក​មិន​លើក​ឡើង​ពីការ​លេច​ធ្លាយ​ព័ត៌មាន​ចារកិច្ច​ បន្ទាប់​ពី​ជំនួប​ផ្លូវ​ការ​ជា​លើក​ដំបូង​របស់​លោក​ស្រី​ជា​មួយ​រដ្ឋ​ មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​លោក John Kerry។

ការ ​លេច​ធ្លាយ​ព័ត៌មាន​ស៊ើប​ អង្កេត​របស់​អតីត​ចារជន​អាម៉េរិក​លោក Edward Snowden ​ពី​ការ​ធ្វើ​ចារកិច្ច​របស់​អូស្ត្រាលី​លើ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​គំរាម​​ ប៉ះពាល់​​ដល់​​ជំនួប​ថ្នាក់​រដ្ឋ​មន្ត្រី​នេះ។ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​មិន​បាន​បញ្ជាក់​អំពីការ​​​លើក​ ឡើង​នូវ​បញ្ហា​ចារកិច្ច​នេះ​​នៅ​ក្នុង​ជំនួបនោះទេ​។

នៅពេល ​សួរ​ថា​តើ​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើ​ឲ្យ​ប្រទេស​អាឡឺម៉ង់​ស្ងប់​ចិត្ត​ឬ​ទេ ​​ បន្ទាប់​ពី​មាន​របាយការណ៍​ពី​ការ​ធ្វើ​ចារកិច្ច​របស់​អាម៉េរិក​ទៅ​លើ​ មេដឹកនាំ​របស់​ខ្លួន​នោះ ហើយ​ថា​តើ​លោក​រដ្ឋមន្រ្តី​ការបរទេស​អាម៉េរិក​មានបាន​ផ្តល់​យោបល់​ដល់​ អូស្ត្រាលី​ដើម្បី​ធ្វើ​ឲ្យ​ឥណ្ឌូ​ណេស៊ី​ស្ងប់​ចិត្ត​ដែរ​ឬ​យ៉ាង​ណា​នោះ លោក Kerry គ្រាន់​តែ​លើក​ឡើង​ពី​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ ហើយ​បន្ត​ថា​លោក​នឹង​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ករណី​ស៊ើប​ការណ៍​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close