ប្រទេស​នានា​ព្រួយ​បារម្ភ​​អំពី​ការ​លុបចោល​ពន្ធ​កាបូនរបស់​អូស្ត្រាលី

ប្រទេស​មួយ​ចំនួន​ដែល​ចូល​រួម​ក្នុ​ ងកិច្ច​ ចរចា​​ស្តី​ពីបញ្ហា​​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ប៉ូឡូញ​ បាន​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ពេល​ដែល​ប្រទេស​អូស្ត្រាលី​ លុប​ចោល​ការ​យក​ពន្ធ​លើ ក្រុមហ៊ុន​ដែល​បញ្ចេញ​ជាតិ​កាបូន​ទៅ​ក្នុង​បរិយាកាស។

ក្នុង​កិច្ច​ចរចា​​ស្តី​ពីបញ្ហា​​អាកាសធាតុ​របស់​អង្គការ​ សហប្រជាជាតិនេះ​បាន​សន្និដ្ឋាន​ថា​កំដៅ​ពិភពលោកនឹង​​កើន​ឡើង​ប្រមាណ​ជា​៣,៧ ដឺក្រី​នៅ​ចុង​នៃ​សតវត្ស​នេះ​។

ការ​ព្យាករនេះ​នឹង​ត្រូវ​បាន​រៀបរាប់​ លម្អិត​ក្នុង​កម្មវិធី​តាមដាន​សកម្មភាព​អាកាសធាតុ​ដែល​នឹង​ផ្តោត​ទៅ​លើ​ គោលនយោបាយ​អាកាសធាតុ​បច្ចុប្បន្ន និង​ការ​សន្យា​ទៅ​លើ​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​។

លោក Bill Hare អ្នក​វិទ្យាសាស្រ្ត​អាកាសធាតុ​ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ការ​កើន​ឡើងនៃ​​សីតុណ្ហភាព​នេះ​អាច​នឹង​​​បំផ្លាញ​ ​បណ្តា​ប្រទេស​ដែល​កំពុងអភិវឌ្ឍ និង​​បរិស្ថាន៕ (Radio Australia)

Related Articles

Back to top button
Close
Close