ពលរដ្ឋបឹងកក់កំពុងជាប់ឃុំ ១៣នាក់គំរាមសម្លាប់ខ្លួនបើសាលាឧទ្ធរណ៍កាត់ក្តីឲ្យពួកគេមានទោស
ភ្នំពេញ៖ នៅថ្ងៃពុធទី ២៧ មិថុនា ២០១២ ស្អែកនេះពលរដ្ឋបឹងកក់ដែលកំពុងជាប់មន្ទីរឃុំព្រៃសរបានគំរាមសម្លាប់ខ្លួនប្រសិនបើសាលាឧទ្ធរណ៍កាត់ក្តីឲ្យពួកគាត់ជាប់ឃុំ តាមការសម្រេចរបស់សាលាដំបូងរាជធានីនោះ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យពលរដ្ឋបឹងកក់ ១៣នាក់ ក្នុងម្នាក់ៗជាប់ឃុំចំនួន ២ឆ្នាំ ៦ខែ ពីបទរំលោភយកដីរបស់បុគ្គលឯកជន និងប្រមាថមន្ត្រីសាធារណៈ។
ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក បាននិយាយថា កាលពីពេលថ្មីៗនេះ លោកស្រី បានទៅសួរសុខទុកអ្នកភូមិនៅប្លុកបឹងកក់ចំនួន ១៣នាក់ ដែលបានជាប់ឃុំ ហើយអ្នកជាប់ឃុំមួយចំនួន ក្នុងចំណោមពួកគេបានប្រាប់លោកស្រីថា ពួកគេនឹងសម្លាប់ខ្លួន ប្រសិនបើសាលាឧទ្ធរណ៍ សម្រេចក្តីឲ្យពួកគេជាប់ឃុំដដែលនោះ៕