បក្សប្រឆាំងស្រីលង្កាជំទាស់ទៅនឹងគម្រោងសាងសង់កាស៊ីណូរបស់អ្នកជំនួញអូស្ត្រាលី
គណបក្ស ប្រឆាំងធំបំផុតរបស់ប្រទេសស្រីលង្កាបានទាមទារឲ្យនគរបាលចាត់ វិធានការប្រឆាំងទៅនឹងអ្នកជំនួញជនជាតិអូស្ត្រាលីគឺលោក James Packer ដែលលោកនឹងអញ្ជើញទៅចូលរួមវេទិការដ្ឋាភិបាល Commonwealth ក្នុងសប្តាហ៍នេះ។
ការ ប្រឆាំងកាន់តែច្រើនពីមេដឹកនាំសាសនាព្រះពុទ្ធ និងមេដឹកនាំគណបក្សប្រឆាំងមួយចំនួន បានធ្វើឲ្យរដ្ឋាភិបាលស្រីលង្កាពន្យាពេលការផ្តល់ការយល់ព្រមលើ សំណើសាងសង់កាស៊ីណូ និងកន្លែងលំហែកាយដែលមានទឹកប្រាក់សរុប ៤០០លានដុល្លារនេះហើយ។
គណបក្ស បង្រួបបង្រួមជាតិដែលជាបក្សប្រឆាំងប្រទេសនេះ បានលើកឡើងថា កាស៊ីណូមិនគួរស្ថិតនៅកណ្តាលទីក្រុងកូឡុំបូ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ទំនៀមទំលាប់ពលរដ្ឋនោះទេ។
លោក Packer បានធ្វើការចរចាជាមួយរដ្ឋាភិបាលចាប់តាំងពីខែកុម្ភៈលើជម្រើសក្នុង ការវិនិយោគ ខណៈពេលដែលលោកពង្រីកជំនួញល្បែងនៅទូទាំងពិភពលោក ដែលរួមមានការសាងសង់កាស៊ីណូនៅប្រទេសអូស្ត្រាលី ទីក្រុងម៉ាកាវ ប្រទេសអង់គ្លេស និងសហរដ្ឋអាម៉េរិក៕ (Radio Australia)