អ្នកតំណាងរាស្ត្រ​ស៊ីរី​ម្នាក់​ត្រូវ​ក្រុមឧទ្ទាម​ជីហាដ​ចាប់ជា​ចំណាប់ខ្មាំង​ និង​សម្លាប់ចោល​

លោក ម៉ុកហេម អាល់សាហ៊ូ Mojhem al-Sahou ជា​អ្នកតំណាង​រាស្ត្រ​ស៊ីរី​ម្នាក់​ ត្រូវ​​បាន​ក្រុម​ឧទ្ទាម​ជីហាដ​ចាប់​ធ្វើ​ជាចំណាប់ខ្មាំង​ និង​សម្លាប់​លោក​ចោល។ នេះ​បើ​យោងតាម​​អង្គការ​អង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី នៅថ្ងៃ​អាទិត្យ​​​នេះ។ សភា​ស៊ីរី​បាន​គូសបញ្ជាក់​ថា​នេះ​ជាព័ត៌មា​នពិត ប៉ុន្តែ​មិន​បាន​ប្រាប់ពីអត្តសញ្ញាណនៃ​ក្រុម​ឃាតករ​នោះទេ។

នៅថ្ងៃ​អាទិត្យ​ម្សិលមិញ យោងតាម​​អង្គការ​អង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី ​ តំណាង​រាស្ត្រ​ស៊ីរី​ម្នាក់ គឺ​លោក ម៉ុកហេម អាល់សាហ៊ូ Mojhem al-Sahou ​ត្រូវ​​បាន​ក្រុម​ឧទ្ទាម​ជីហាដ​ចាប់​ធ្វើ​ជាចំណាប់ខ្មាំង​ និង​បាន​សម្លាប់​លោក​ចោល។ ប្រភពព័ត៌មាន​របស់​សភា​ស៊ីរី​បាន​គូសបញ្ជាក់​ពី​ការពិត​នៃព័ត៌មាននេះ ហើយ​បាន​ប្រាប់ថា លោក​អាល់សាហ៊ូ ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​ក្រុង Deir Ezzour ឌែរ អេហ្ស៊ួរ ភាគខាងកើត​ប្រទេស។ ប៉ុន្តែសភា​​ស៊ីរី​មិន​បាន​ប្រាប់ពី​អត្តសញ្ញាណ​នៃក្រុម​​ឃាតករ​នោះទេ។

យោងតាម​គេហទំព័រ​របស់​វិទ្យុ​IRIB ដែល​ជា​វិទ្យុ​ផ្នែក​ភាសាបារាំង​មួយ​នោះ នៅខែ​វិច្ឆិកា​នេះ ក្រុមឧទ្ទាម​​បាន​ចាប់លោក​អាល់សាហ៊ូ នៅពេល​ដែល​លោកធ្វើដំណើរ​ទៅ​ក្រុង​ដាម៉ាស ហើយ​ក្រុមនោះ​គឺ​ជា​ក្រុមឧទ្ទាម​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់។ លោក​អាល់សាហ៊ូ​ជា​អ្នកតំណាង​រាស្ត្រ​ដែល​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២០១២។ កាលពី​ថ្ងៃ​២៧តុលា កន្លងទៅ​ តំណាងរាស្ត្រ​ស៊ីរី​ម្នាក់ផ្សេងទៀត​ក៏ត្រូវ​បាន​ក្រុមឧទ្ទាម​ជីហាដ​ ចាប់ជា ចំណាប់ខ្មាំង​​នៅ​ភាគខាងកើត​ស៊ីរី​ដែរ។ គួរបញ្ជាក់ថា​ ក្រៅពី​ក្រុងធំៗ​នៅភាគខាងកើត កន្លែង​ផ្សេងទៀត​នៅភាគខាងកើត​ប្រទេស​នេះ ស្ថិត​នៅក្រៅការគ្រប់គ្រង​សន្តិសុខ​របស់​រដ្ឋាភិបាល​ស៊ីរី។

រដ្ឋាភិបាល​ស៊ីរី​នៅតែ​បន្ត​ការប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម​ជានិច្ច។ ក្រុមឧទ្ទាម​ស៊ីរី​ដែល​ជា​ក្រុមជ្រោមជ្រែង​ដល់​សម្ព័ន្ធ​ប្រឆាំង​នោះ ទើបតែ​ដណ្តើមបាន​មូលដ្ឋាន​យោធា​ភាគច្រើន​ នៅភាគខាង​ជើង​ប្រទេស​ជិត​អាកាសយានដ្ឋាន​ក្រុងអាឡេប។

ដោយឡែក​ក្រុមប្រឆាំង​ស៊ីរី​ទាំងនេះ​នៅតែ​បង្ហាញ​ជំហរ​ប្រុងប្រយ័ត្ន​​ចំពោះ​ ការ​ចូលរួម​ជា យថាហេតុ​ណាមួយ​របស់​ក្រុមខ្លួន ក្នុង​សន្និសីទ​ក្រុងហ្សឺណែវស្តីពី​ដំណោះស្រាយ​វិបត្តិ​ស៊ីរី។ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​តួកគី សម្ព័ន្ធ​បក្ស​ប្រឆាំងស៊ីរី​ត្រូវ​ការ​​ការយល់ព្រម​ពី​សកម្មជនខ្លួន​ដែល​ កំពុង​តស៊ូ នៅ​ស៊ីរី​សិន ថា​តើពួកគេ​អនុញ្ញាត​អោយ​សម្ព័ន្ធ​ប្រឆាំង​ចូលរួម​សន្និសីទ​នោះ​ដែររឺ​ យ៉ាងណា ដើម្បី​​អោយ​ការចូលរួម​របស់​ខ្លួន​មាន ភាព​ត្រឹមត្រូវ​ពេញលេញ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close