​អូស្ត្រាលី​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ​ដល់​ទាហាន​ដែល​បាន​ពលី​នៅ​ក្នុង​សង្គ្រាម

មនុស្ស​រាប់​ពាន់​នាក់​បាន​ជំនះ​នឹង​អាកាស​ ធាតុ​អាប់​អួរ​ និង​​ភ្លៀង​ធ្លាក់​ផង​​ ដើម្បី​ទៅ​ចូលរួម​ការ​ប្រារព្ធ​ទិវា​ចងចាំ​ចំពោះ​ទាហាន​ដែល​បាន​ពលី​នៅ​ ក្នុង​សង្គ្រាម​ ​នៅ​រាជធានី​កង់បេរ៉ា​ នៃ​ប្រទេស​អូស្ត្រាលី។

មានការ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ប្រារព្ធ​ពិធី​ ដោយ​បណ្ដា​មន្ត្រី​ដែល​មាន​កិត្តិយស​មាន​ដូច​ជា ​លោក​ Michael Ronaldson ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អតីត​យុទ្ធ​ជន​,​ លោកស្រី​ Katy Gallagher អភិបាលដែនដី​រាជធានី​អូស្រ្តាលី​​ និង​លោក​ប្រធាន​ព្រឹទ្ធសភា​បារាំង​ផង​ដែរ។​

នាយ​ពល​បាល​ទោ​ Ben Roberts-Smith ​ដែល​បាន​ទទួល​គ្រឿង​ឥស្សរយស​ Victoria Cross​ បាន​អាន​នូវ​ឈ្មោះ​ទាហាន​អូស្ត្រាលី​ពីរ​រូប​ដែល​គេ​ដាក់​បញ្ចូល​បន្ថែម​ទៅ​ ក្នុង​ផ្ទាំង​កិត្តិយស​ចារ​ឈ្មោះ​ទាហាន​ពលី​ដែល​ជា​ការ​ចង​ចាំ​ពី​ការធ្វើ​ សង្គ្រាម​របស់​ប្រទេស​អូស្ត្រាលី​នៅ​ប្រទេស​អាហ្គានីស្ថាន។​

លោក ​Paul Keating​ អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទិវា​នៃ​ការ​ចងចាំ​ឆ្នាំ​២០១៣​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close