សូដា នីតា ខ្លាចសារព័ត៌មានបញ្ចេញរូបថតសិចស៊ីរបស់ខ្លួន
ភ្នំពេញ ៖ ដោយខ្លាចសារព័ត៌មានបញ្ចេញរូបថតសិចស៊ីរបស់ខ្លួន សូដា នីតា ពិធីការិនីទូរទស្សន៍រូបនេះសូមចិត្តអ្នកសារព័ត៌មានកុំ ផ្សាយរូបថតសិចស៊ីរបស់នាងឱ្យសោះ ។ គំរូអាក្រក់នៃតារាមួយចំនួនដែលស្លៀកពាក់សិចស៊ីហួសហេតុនាំ ឱ្យមានការរិះគន់ខ្លាំងពីមហាជន និងរាំងខ្ទប់អាជីពខ្លួនឯងនាពេលកន្លង ទើបធ្វើឱ្យសូដា នីតា ខ្លាចបែបនេះ ។
កញ្ញា សូដា នីតា កន្លងមកចូលចិត្តទៅណាមកណាគ្រងសម្លៀកបំពាក់បែប យេៗ លេចលើលេចក្រោមធ្វើឱ្យគេឯងតាមងាកមើលស្ទើរតែភ្លឹកស្មារតី និងគេចាត់ទុកថា ជាតារាសិចស៊ីម្នាក់ដែរក្នុងចំណោមតារាស្រីជាប់ ឈ្មោះជាតារាសិចស៊ី ។ បើទោះជាជាប់ឈ្មោះខាងលេងខ្លួន យេៗបែបណាក៏ដោយ នៅពេលនេះសូដា នីតា ដែលកន្លងមកពុំសូវខ្វល់ខ្វាយរឿងគេសរសេរថា តារាមានសាច់ទ្រូងស្អាតនោះ បែរជាបង្វែរទិសដៅមិនយល់ស្របឱ្យប្រើពាក្យនោះទៅវិញ ។ សូដា នីតា ទោះជាក្នុងន័យលើកសរសើរឱ្យសប្បាយចិត្ត ក៏ដំណាក់កាលនេះលែងសំខាន់ទៀតហើយរហូតនាងសុំមិនឱ្យ សរសេរទាក់ទិនភាពសិចស៊ីទៀតផង ។
ប្រការដែលសូដា នីតា មិនអាចទ្រាំស្តាប់ការនិយាយបែបនេះ ព្រោះនាងយល់ច្បាស់ពីអារម្មណ៍មហាជនដែលកន្លងមកមានតារាស្រី មួយចំនួនបង្ហាញភាពសិចស៊ីហួសហេតុនោះ ត្រូវរងការស្តីបន្តោស និងរិះគន់យ៉ាងចាស់ដៃ គឺមិនបានជួយឱ្យមានការចាប់អារម្មណ៍ទេ បែរជាទាញធ្លាក់ទឹកបាត់ទីផ្សារសិល្បៈ ពិសេសគេលែងហៅឡើងឆាកទូរទស្សន៍ ។ អ៊ីចឹងហើយទើបសូដា នីតា ព្រួយបារម្ភព្រោះកន្លងមករូបភាពបែបសិចស៊ីរបស់នាង ជាច្រើនធ្លាក់ក្នុងកណ្តាប់ដៃសារព័ត៌មានស្ទើរតែទាំងអស់ ពេលនាងទៅចូលរួមពិធីជប់លៀងនានារបស់អ្នកសិល្បៈ ហើយគេសុំថតរូប៕ ស.រ/Cambodia News