សេដ្ឋវិទូ​រំពឹង​ថា​​​តួលេខជា​ផ្លូវ​ការនៃ​អត្រាអ្នក​គ្មាន​ការ​ងារ​ធ្វើនៅ​ប្រទេស​អូស្រ្តា​លី​​នឹងកើន​ឡើង

ក្រុម​សេដ្ឋវិទូ​បាន​ប៉ាន់​ប្រមាណ​ថា ​​តួលេខ​ជា​ផ្លូវ​ការ​នៃអត្រាអ្នក​គ្មាន​ការ​ងារ​ធ្វើនៅ​ប្រទេស​អូស្រ្តា​លី ​​នឹងកើន​ឡើង​នៅ​ថ្ងៃ​នេះ។ 

អត្រាគ្មាន​ការងារធ្វើ​ត្រូវ​បា​នគិត​ថា​នឹង​កើនឡើង​ពី​ ៥,៦ % ​ទៅ ៥,៧ %។ លោក Smirk សេដ្ឋវិទូ​ជាន់​ខ្ពស់​ពី​ធនាគារ​ Westpac គិត​ថា​ ទោះ​ជា​អាជីវកម្ម​នៅ​ប្រទេស​អូស្ត្រា​លី​​បានទទួល​ទំនុកចិត្ត​ច្រើនជាង​ មុនក៏​ដោយ​ ក៏​អាជីវកម្ម​ទាំង​នោះ​​មិន​ទាន់​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​នៅ​ឡើយ​ទេ។

​ អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​បន្តិច​កាលពីខែមុន​ បន្ទាប់​ពី​មាន​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​បោះបង់​ការ​ស្វែងរក​ការងារ​ ធ្វើ។ សេដ្ឋវិទូ​បាន​និយាយ​ថា​ ចំនួន​​ការងារ​​គឺ​មិន​គ្រប់​គ្រាន់​ទៅ​នឹង​តម្រូវ​ការ​នៃ​អ្នក​ស្វែង​រក​ ការងារ​ឡើយ​។

ការ​កើន​ឡើង​នៃ​​អត្រា​គ្មានការងារធ្វើ ​គឺ​​បណ្ដាលមកពី​​ភាព​កំសោយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្រ្តាលី​​​​ផងដែរ ​៕ (Radio Australia)

Related Articles

Back to top button
Close
Close