ចំនួនកុមារកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដកើនឡើងខ្ពស់ជាងការរំពឹងទុកនៅតំបន់ហ៊្វូគូស្ហ៊ីម៉ា
ក្រុមអ្នកស្រាវជ្រាវនៅប្រទេស ជប៉ុនបាន រកឃើញថា អត្រានៃការកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដក្នុងចំណោមកុមារដែល រស់នៅជិតរោងចក្រនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាបានកើនខ្ពស់ជាងការ រំពឹងទុក ។
បន្ទាប់ ពីព្រុះរលកសមុទ្ទស៊ូណាមិដែលបានធ្វើឲ្យសារជាតិ វិទ្យុសកម្មធ្លាយចេញពីរោងចក្រនុយក្លេអ៊ែរកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១១ កន្លងទៅនោះ អត្រានៃការកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដក្នុងចំណោមកុមារដែលរស់ នៅក្បែរតំបន់នោះត្រូវបានគេប៉ាន់ប្រមាណថាអាចមានតែ ១ទៅ២ករណីប៉ុណ្ណោះក្មុងចំណោមកុមារ១លាននាក់។
ចាប់តាំង ពីពេលមានគ្រោះមហន្ដរាយមកដល់ពេលនេះ ក្នុងចំណោមកុមារ ២សែននាក់ មានកុមារចំនួន ១៨ នាក់ហើយដែលគេបានរកឃើញថាបានកើតជំងឺមហារីកនេះ។
លោក វេជ្ជបណ្ឌិត Akira Sugenoya គ្រូពេទ្យវះកាត់ក្រពេញទីរ៉ូអ៊ីដបានមានប្រសាសន៍ថា ចំនួនកុមារដែលកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដនេះបានកើនឡើងយ៉ាង ឆាប់រហ័ស និងក្នុងកម្រិតខ្ពស់។ លោកបានឲ្យដឹងថា វេជ្ជបណ្ឌិតនៅក្នុងតំបន់ហ៊្វូគូស្ហ៊ីម៉ាបានមានប្រសាសន៍ថា អត្រានៃកុមារដែលកើតជំងឺនេះ មិនគួរឡើងលឿនយ៉ាងដូចនេះទេ។ ពួកគេនិយាយថា នេះមិនមែនទាក់ទងនឹងគ្រោះមហន្ដរាយនេះទេ តែវាជាកំហុសបច្ចេកទេសវិទ្យាសាស្រ្ត៕ (Radio Australia)