មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍លិចសាឡាងនៅប្រទេសថៃ
ប៉ូលិសថៃបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីសាឡាងចម្លងអ្នកដំណើរដែលផ្ទុកអ្នកទេសចរលើសចំណុះមួយបាន លិចនៅក្បែរកន្លែងកំសាន្ត Pattaya នៅប្រទេសថៃ។
ជនបរទេសចំនួនបីរូបបានបាត់បង់ជីវិត ក្នុងនោះមានពីរនាក់ជាជនជាតិរុស្សី និង១នាក់ជាទេសចរជនជាតិចិន។
កិច្ច ខិតខំប្រឹងជួយសង្គ្រោះនៅកំពុងបន្តធ្វើឡើង ដោយមានការសង្ស័យថា មានអ្នកដំណើរច្រើនទៀតអាចនឹងនៅជាប់ក្នុងសាឡាងដែលលិចនោះ។
មន្ត្រីកុងស៊ុល មកពីស្ថានទូតអូស្ត្រាលីនៅទីក្រុងបាងកក បានឲ្យដឹងថា ខាងស្ថានទូតកំពុងធ្វើការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ដើម្បីរកមើលថា តើមានជនជាតិអូស្ត្រាលីបានជិះសាឡាងដែលលិចនោះឬទេ។
រថយន្តពេទ្យ ជាច្រើនគ្រឿងបានកំពុងនៅនឹងកន្លែងកើតហេតុនៅក្នុងទីក្រុង Pattaya ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងបាងកក៕ (Radio Australia)