ព្រឹក​នេះ ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដឹក​នាំ​ហែ​ក្បួន​ទៅ​កាន់​ស្ថាន​ទូត​អូស្ត្រាលី ​រុស្ស៊ី ​ជប៉ុន ​ឥណ្ឌូនេស៊ី និងចិន

S-25111ភ្នំពេញ ​៖ ថ្ងៃទី​២៥ តុលា ២០១៣ ដើម្បី​ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា និង​ហែ​ក្បួន​យក​ញ្ញត្តិ​ដាក់ជូន​ស្ថានទូត​អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន ។​ នៅ​ឯ​ទីលាន​ប្រជា​ធិប​តេយ្យ​នោះ​វិញ ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​ប្រមាណ​៤០០០​នាក់  បាន​ប្រមូលផ្តុំ​គ្នា​រង់ចាំ​មេ​បក្ស​ប្រឆាំង​ទាំងពីរ ។

ចំណែក​សមត្ថកិច្ច​រាប់​សិប​នាក់ ក៏ត្រូវ​បាន​គេ​បន្ត​ដាក់ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រ​ជាធិបតេយ្យ ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏ដូចជា​នៅតាម​គោលដៅ​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ត្រៀម​រៀបចំ​សន្តិ​សុខ​​សណ្តាប់ធ្នាប់ និង បង្ក្រាប​ក្នុងករណី​មាន​អំពើហិង្សា​ណាមួយ​កើតឡើង ។

ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​ចៀសវាង​ធ្វើដំណើរ​តាមផ្លូវ​ខាងលើ ព្រោះ​អាច​នឹងមាន​ការកកស្ទះ​ចរាចរណ៍ ៕ ​Cambodia News

Related Articles

Back to top button
Close
Close