​គណៈ​រដ្ឋ​មន្ត្រី ​ប្រជុំ​អនុ​ម័ត​លើ​សេ​ចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ ​ឆ្នាំ​២០១៤ ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា

ភ្នំពេញ ​៖  ក្នុង​ពិធី​បើក​សម័យប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក រដ្ឋ មន្ត្រី នា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ តុលា ២០១៣ ។ របៀបវារៈ​សំខាន់ៗ​ដែល​គណៈរដ្ឋមន្ត្រី​នឹងត្រូវ​ពិភាក្សា​និង​អនុម័ត​រួមមាន​ ៖
១-​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ ។​
២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២ ។​៣-​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ភ្នំពេញ​-​ព្រះសីហនុ ។​
៤-​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ​តាម​កាលកំណត់​ជា​សកល​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។
៥-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការដឹកនាំ ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​លើ បណ្តាញ​ផ្លូវ​ជនបទ
​និង​បញ្ហា​ផ្សេងៗ ៕  Cambodia News

Related Articles

Back to top button
Close
Close