មនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វ៊ីលីពីនកើនដល់ជាង ១៥០នាក់
ក្រុមអ្នក ជួយសង្រ្គោះនៅប្រទេសហ្វ៊ីលីពីន កំពុងតែព្យាយាមចូលទៅដល់សហគមន៍ដាច់ស្រយាលដែលរងគ្រោះដោយសារតែ ការរញ្ជួយដីកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ចំនួនអ្នកស្លាប់បានកើនដល់១៥៥នាក់ ហើយអាជ្ញាធរព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងទៀត។
កាកបាទ ក្រហមហ្វ៊ីលីពីនកំពុងព្យាយាមផ្តល់ម្ហូបអាហារ និងទឹកដល់តំបន់ដែលរងគ្រោះ ពីព្រោះផ្លូវជាច្រើនមិនអាចធ្វើចរាចរបាន។
អគ្គលេខាធិការកាកបាទក្រហមហ្វ៊ីលីពីនបន្តថា ប្រជាជនជាច្រើននៅមានភាពភ័យខ្លាចនៅឡើយ៕(Radio Australia)