ព្យុះកំណាចនឹងវាយប្រហារប្រទេសជប៉ុនជាថ្មីទៀត
ព្យុះមួយដែលគេពិពណ៌នាថាជា ព្យុះកំណាច បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ កំពុងបក់សន្ធប់ទៅកាន់រោងចក្រនុយក្លេអ៊ែរ Fukushima។
ខ្យល់ ព្យុះវីផា បង្កជាខ្យល់កួចដែលមានល្បឿនរហូតដល់ដល់ជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅចំណុចកណ្តាលរបស់វា ហើយក៏នឹងនាំមកនូវភ្លៀងធ្លាក់ជាច្រើនផងដែរ។
គេ រំពឹងថាខ្យល់ព្យុះនេះនឹងបក់មកដល់តំបន់មួយចំនួនក្រៅទីប្រជុំជន ទីក្រុងតូក្យូ មុននឹងបោកសន្ធប់ទៅកាន់ឆ្នេរសមុទ្រតំបន់រោងចក្រនុយក្លេអ៊ែរបាក់ បែកនៅ Fukushima។
គេរំពឹងថាជើងហោះហើរជាច្រើនរយជើង និងរថភ្លើងល្បឿនលឿននឹងត្រូវផ្អាកដំណើរការដោយសារតែខ្យល់ព្យុះ នេះ។ តុល្យការមកទល់ពេលនេះបង្ហាញថាយ៉ាងហោចណាស់មានមនុស្ស ១៣នាក់បានបាត់បង់ជីវិតដោយសារតែខ្យល់ព្យុះកំណាចនេះ៕ (Radio Australia)