ប្រការ​គួរ​ប្រយ័ត្ន ​ក្នុង​ការ​ហាត់​ប្រាណ​

សុខភាព​៖ ការ​ហាត់​ប្រាណ ជា​ប្រការ​ល្អ​ចំពោះ​សុខភាព ព្រោះ​នឹង​ធ្វើ​ឱ្យ​សុខភាព​រឹង​មាំ ទាំង​កាយ​និង​ចិត្ត ជួយ​កម្ចាត់​សារធាតុពុល ចេញ​ពី​រាងកាយ តាម​រយៈ​ញើស បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​ជំងឺ​តម្កាត់​ផ្សេងៗ ដូច​ជា ជំងឺ​បេះដូង លើស​ឈាម ជំងឺ​ធាត់ ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ជា​ដើម​។

show_health_news.php_ប៉ុន្តែ បើ​សភាព​រាងកាយ​មិន​អាច​ទទួល​បាន ក៏​មិន​គួរជម្នះ​ហាត់​ប្រាណ​ដែរ ព្រោះ​នឹងធ្វើ​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​បានដូច​ជា​ មានអាការ​ឈឺ​ថ្កាត់ មិន​ស្រួល​ខ្លួន ព្រោះ​នឹង​ធ្វើ​ឱ្យ​អាការ​ឈឺ ឬ​រលាក​នោះ កាន់​តែ​យ៉ាប់​យ៉ឺន។

​ក្រោយ​ពេលទទួល​ទាន​អាហារ​ឆ្អែត​ថ្មីៗ ព្រោះ​នឹង​ធ្វើ​ឱ្យ​អ្នក​សៀត​ពោះ និងរមួល​សាច់​ដុំ (រមួល​ក្រពើ) បាន ​ប្រសិន​បើ​ហាត់​ប្រាណ ក្រោយពី​ជា​សះស្បើយ​ពី​ជំងឺ​ថ្មីៗ ​នឹង​ធ្វើ​ឲ្យ​​​រាង​កាយ កាន់​តែ​ធ្វើឱ្យរាងកាយកាន់តែល្ហិតល្ហៃ និងក្រជាទៅទៀត។

ក្នុងពេលអាកាសធាតុក្តៅខ្លាំង និង​ស្អុះ​ស្អាប់​ខ្លាំង ព្រោះ​នឹង​ធ្វើ​ឱ្យ​រាងកាយ បែក​ញើស និង​បាត់​បង់​ជាតិទឹកច្រើនជាងប្រក្រតី ធ្វើឱ្យរាងកាយឆាប់ហត់ និងអាច ទៅជាខ្យល់គរបាន​ ក្រៅពីនេះ ក្នុងពេលហាត់ប្រាណ បើ​ មានអារម្មណ៍ហត់ខុសប្រក្រតី​ ចង្វាក់បេះដូងលោតខុសប្រក្រតី ពិបាកដកដង្ហើម ឬដកដង្ហើមមិនពេញសួត វិលមុខ ក្អួតចង្អោរ ងងឹតមុខ អ្នក​ត្រូវផ្អាកភ្លាម​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close