លោក ហ៊ុន សែន ​គំរាម​បង្ហោះ​ខ្សែ​អាត់​សំឡេង​នៃ​ការ​ចរចា​ ប្រសិន​បក្ស​ប្រឆាំង​ធ្វើ​មហា​បាតុ​កម្ម​

ភ្នំពេញ៖  លោក​ ហ៊ុន សែន ដែល​ទើប​ក្លាយ ជា​នាយករដ្ឋមន្ត្រី​ថ្មី នៅ​អាណត្តិ ទី​៥​នេះ បាន​មាន​ប្រសាសន៍ នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ជា​លើកដំបូង​ កាល​ពី​​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​​ ​ថា លោក សម រង្ស៊ី បានទទួល​ស្គាល់​នូវ​លទ្ធផល នៃ​ការបោះឆ្នោត នៅលើ​តុ​ចរចា កាលពី​ថ្ងៃទី​១៧​រួច​ទៅ​ហើយ។

art2.1លោក សម រង្ស៊ី យល់ព្រម​ទទួលស្គាល់​​​ថា គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​អាសនៈ ហើយ​ត្រង់​លោក សម រង្ស៊ី ក្បត់​ឆន្ទៈ​រាស្ត្រ និង​បោកប្រាស់​ឆន្ទៈ​រាស្ត្រ​យ៉ាង​ណា​នោះ លោក​ ​ហ៊ុន សែន ​មិនដឹង​នោះទេ ប៉ុន្តែ ​លោក​​មាន​ខ្សែអាត់​សំឡេង។

លោកនាយករដ្ឋមន្ត្រី ​ ហ៊ុន សែន​ បាន​គំរាម​បង្ហោះ ខ្សែអាត់​សំឡេង​នៃ​កិច្ចចរចា ដែល​លោក សម រង្ស៊ី ទទួលស្គាល់​លទ្ធផល​ឆ្នោត មិន​ទាមទារ​បង្កើត គណៈកម្មការ​ឯករាជ្យ ព្រមទាំង​គាំទ្រ​លោ​ក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។

លោ​ក ហ៊ុន សែន បាន​បញ្ជាក់​ថា អ្នក​ដែលមាន​បំណង ធ្វើបាតុកម្ម​បន្តទៀត​នោះ វា​គ្រប់គ្រាន់ ហើយ​សម្រាប់​បាតុកម្ម ព្រោះ​ការតវ៉ា​នេះ ប៉ះពាល់​ដល់​សន្តិសុខ និង​បង្ក​ការលំបាក​ជាច្រើន ហើយ រាជរដ្ឋាភិបាល​នេះ ត្រូវការ​ចាំបាច់ គឺ​ព្រះរាជក្រឹត របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​គ្រប់គ្រាន់​ហើយ ដោយ មិនត្រូវ​ការ ទទួលស្គាល់​ការ​ប្រថាប់ត្រា ពី​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ឬ​ពី អាស៊ាន​នោះទេ ពីព្រោះ​រាជរដ្ឋាភិបាល​នេះ គឺជា​រាជ​រដ្ឋ​ភិ​បាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត ហើយ​មាន​ព្រះហស្តលេខា ពី​ព្រះមហាក្សត្រ ថែមទៀត៕ Cambodia News

Related Articles

Back to top button
Close
Close