មូល​ហេតុ​ដែល​ បណ្តាល​ឲ្យ​ហូរ​ឈាម​ទៀត​ក្រោយ​ពី​រាំង​រដូវ​

សុខភាព​៖ ការ​ហូរ​ឈាម​ក្រោយពី​ស្ត្រី​ម្នាក់​រាំងរដូវ​ហើយ គឺនៅពេល​អ័រម៉ូន Estrogen ថយ​ចុះ​ក្រោយពេល​រាំង​រដូវ វា​នឹង​មាន​ការប្រែប្រួល​មួយ​ក្នុង​កម្រាល​ទ្វារមាស​អាចជា ស្តើង​, ស្ងួត និង​មិន​សូវ​យឺត​ដូច​មុន​  ពេលនោះ ជាលិកា​រ​ទ្វារមាស​អាច​នឹង​រហែក ឬ​រលាក​ទើប​បណ្តាលអោយ​ហូរ​ឈាម​បាន​។

imagesដុំ​សាច់​ប៉ូ​លី​ព​ដែល​លូតលាស់​មិនមែនមហារីគ និង​ផ្ទុក​ទៅ​ដោយ​ជាលិការ​កម្រាល​ខាងក្នុង​របស់​ស្បូន​ដែរនោះ អាច​បណ្តាលអោយ​ហូរឈាម​តាម​ទ្វារមាស​បាន​ក្រោយ​ពី​រាំងរដូវ​រួច​។ ការលូតលាស់​របស់​វា​ត្រូវ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន និង​ផ្ទៃ​ខាងក្នុង​របស់​ស្រទាប់ Endometrium របស់​ស្បូន និង​ធ្វើ​អោយ​មក​រដូវ​មិន​ទៀងទាត់ និង​មក​រដូវ​ច្រើនៗ​ទៀតផង​។

ដុំ​សាច់​ប៉ូ​លី​ព​ក៏​កើតមាន​ក្នុង​មាត់ស្បូន ឬ​ក្នុង​បំពង់​មាត់ស្បូន​បានដែរ ដូច្នេះហើយ​ទើប​ធ្វើ​អោយ​ហូរឈាម និង​រលាក​បាន​។ ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ក្រោយ​រាំង​រដូវ នឹង​អាច​មាន​អា​ការៈហូរ​ឈាម​ទៀត​ក្រោយ​ពី​រួមភេទ​រួច​ដោយសារ​តែ​ដុំ​សាច់​ មួយ​នេះ​។​

ការបង្ក​រោគ​មួយ​នៅ​លើ​ស្បូន​ប្រហែល​ជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​នាំ​អោយ​ ស្ត្រី​រ៉ាំ​ង​រដូវ​ហើយ​នៅ​ហូរឈាម​តាម​ទ្វារមាស​ទៀត​។ ក្នុងពេល​បង្ក​រោគ​នេះ ស្ត្រី​ប្រហែលជា​ធ្លាប់​មាន​ការ​ហូរឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួមភេទ​, ពិនិត្យ​ក្នុង​អាង​ត្រគៀក ឬ​ធ្វើ​តេស្ត Pap Smear​។

រឿង​នេះ​ច្រើនតែ​បណ្តាលមកពី​ការថយចុះ​នៃ​អ័រម៉ូន Estrogen និង​ភាព​ស្តើង​នៃ​ផ្ទៃ​កម្រាល​របស់​ស្បូន​។ ដូច្នេះ​ស្ត្រី​ត្រូវតែ​ប្រុងប្រយ័ត្ន​ទៅលើ​សកម្មភាព​រួម​ភេទ ឬ​ការ​ពិនិត្យ​ទ្វារមាស​ទាំងអស់ ព្រោះ​វា​អាច​ធ្វើអោយរ​ហែក​កម្រាល​ដ៏​ស្តើង​របស់​ស្បូន និង​ហូរឈាម​បាន​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close