ជន​ជាតិ​វៀតណាម​២០នាក់​នឹង​ត្រូវ​អូស្រ្ដាលី​បញ្ជូន​ទៅ​ស្រុក​វិញ

ក្រុម​អ្នក​គាំ​ទ្រ​ជន​ស្វែង​សិទ្ធិ​ ជ្រក​កោន​ មួយ​ក្រុម​និយាយ​ថា ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ជាតិ​វៀតណាម​ជា​ច្រើន​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ មជ្ឈមណ្ឌល​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ក្រុង​ដារវិន​ប៉ែក​ខាង​ជើង​ ប្រទេស​អូស្រ្ដាលី​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​នៅ​ក្នុង​រយៈ​ ពេល​៧២​ម៉ោង។

បណ្ដាញ ​គាំ​ទ្រ​ជន​ស្វែង​សិទ្ធិជ្រក​កោន​នៅ​ក្រុង​ ដារវិន​ហៅ​កាត់​ថា DASSAN និយាយ​ថា មាន​ជន​ជាតិ​វៀត ណាម​ប្រមាណ​២០នាក់​ស្ថិត​នៅ​មណ្ឌល​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន Wickham Point ។

ក្រុម DASSAN នេះ​និយាយ​ថា នៅ​ខែ​សីហា​កន្លង​ទៅប៉ូលិស​វៀតណាម​បាន​សាក​សួរ​ក្រុម​អ្នក​ស្វែង​សុំ​ សិទ្ធ ជ្រកកោន​វៀតណាម​ទាំងនេះ​​អស់​ពេល​ច្រើន​ម៉ោង ហើយ​មាន​អ្នក​ខ្លះ​បាន​រង​ការ​ចោទ​ប្រកាន់​ទាក់​ទង​អំពើ​ក្បត់​ជាតិ។

យ៉ាង ​ណា​ក៏​ដោយ​លោក Rohan Thwaites អ្នក​នាំ​ពាក្យ​ក្រុម​នេះ​និយាយ​ថា ក្រសួង​អន្ដោ​ប្រវេសន៍​អូស្រ្ដាលី​បាន​ប្រាប់​ទៅ​ពួក​គេ​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នោះ​ឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close