ព្រះសង្ឃយ៉ាងតិចបួនអង្គ ព្រមានដុតព្រះកាយនៅខាងមុខព្រះបរមរាជវាំង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា មាន ព្រះសង្ឃយ៉ាងតិចបួនអង្គ បានព្រមានដុះព្រះកាយនៅម្តុំមាត់ទន្លេមុខព្រះបរមរាជវាំង ប្រសិនបើកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ រារាំងក្នុងការអនុញ្ញាតឲ្យព្រះសង្ឃ ចូលទៅបួងសួង សម្មាធិខាងមុខព្រះបរមរាជវាំង ដើម្បីសុំឲ្យព្រះមហាក្សត្រ ពន្យារពេលសម័យប្រជុំសភា។
រហូតមកដល់ម៉ោងជាង៤រសៀល ថ្ងៃដដែល ព្រះសង្ឃប្រមាណជាង៥០អង្គ បាននិមន្តមកខាងមុខសាលមហោស្របចតុមុខ តែត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចចូលទៅខាងមុខព្រះបរមរាជវាំង ។ ព្រះសង្ឃបួនប្រាំអង្គ ព្រមានដុតព្រះកាយ ប្រសិនបើអាជ្ញាធរ មិនអនុញ្ញាតឲ្យចូលទៅខាងមុខព្រះបរមរាជវាំង។
អាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជា៥០នាក់ ដើម្បីការពារព្រះបរមរាជវាំង ដោយមានការដាក់រនាំងការពារជុំវិញព្រះបរមរាជវាំង។
ប្រព័ន្ធសង្គមហ្វេសប៊ុក ចែករំលែកព័ត៌មានតៗគ្នាថា នៅល្ងាចម៉ោង៤រសៀលនេះ ព្រះសង្ឃប្រមាណជា២០០អង្គ នឹងជួបជុំគ្នា ដើម្បីអំពាវនាវឲ្យព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ព្រះតម្រិះពន្យារពេលសម័យប្រជុំសភា។ព្រះសង្ឃ ដែលគ្រោងមកបួងសួងនោះ គេសង្កេតឃើញថា និមន្តមកពីទីស្វែងយល់ព្រះពុទ្ធសាសនា ដែលនៅជាប់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ៕ Cambodia News