ប៉ូលិស​សិង្ហបុរី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋកម្ម​ប្រើ​ល្បិច​ក្នុង​ការ​ប្រកួត​កីឡា​​នៅ​ជុំវិញ​ពិភព​លោក

ប៉ូលិស​សិង្ហបុរី​បាន​ចាប់​ខ្លួន​ជន​ សង្ស័យ​ ចំនួន​ ១៤​រូប​ ដែល​ជា​ផ្នែក​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ល្បិច​​កំណត់​ លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​បាល់ទាត់​នៅ​ជុំវិញ​ពិភព​លោក។

ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​យុទ្ធនាការ​ចុះ​ឆ្មក់​ត្រួត​ពិនិត្យ​មួយ​ចំនួន​ ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​បុរស​ចំនួន​ ១២​នាក់​ និង​ស្ត្រី​២នាក់​ ដោយ​នៅ​ក្នុង​ចំណោម​ជនសង្ស័យ​នោះ​គឺ​មាន​ទាំង​ជន​ដែលគេគិតថា​ជា​​មេ​ខ្លោង​ ផង​ដែរ។​

ក្រុម​ស៊ើបអង្កេត​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ មាន​ការ​ប្រកួត​កីឡា​ ដែលគេ​សង្ស័យ​ចំនួន​ ៦៨០​ក្នុង​អំឡុង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០១១​ ដោយ​រួមបញ្ចូល​ទាំង​ពី​ការ​ប្រកួត​មួយ​ចំនួន​នៅ​ក្នុង​ការ​ប្រកួត​ ពានរង្វាន់​សហគមន៍​អឺរ៉ុប​(European Champions League) ​ក៏ដូចជា​ ការ​ប្រកួត​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​ពានរង្វាន់​ពិភព​លោក​(World Cup)​ផងដែរ​៕ (Radio Australia)

Related Articles

Back to top button
Close
Close