តុលាការ​ឥណ្ឌា​​បន្ទោស​​ប៉ូលិស​ក្នុង​ការ​ចាប់​ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ផឹកតែ​​គួរ​ឲ្យ​សង្ស័យ

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ធ្វើ​ ការ​បន្ទោស​ដល់​ប៉ូលិស​ក្នុង​ការ​ចាប់​ឃុំខ្លួន​បុរស​ម្នាក់​ ​ដែល​ប៉ូលិស​បាន​​ចោទ​​បុរស​នោះថា ​បាន​ផឹកតែ​នៅ​ក្នុង​ឥរិយាបថ​​គួរ​ឲ្យ​សង្ស័យ។

ប៉ូលិស​និយាយ​ថា​ មិនមាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ពី​ឥរិយាបថ​ក្នុង​ការ​ផឹក​តែ​របស់​លោក ​Vijay Patil ​នោះទេ​។​

សាលា ​ឧទ្ធរណ៍​នៃ​ទីក្រុង​ប៊ុមបៃ​​បាន​ទម្លាប់​ចោល​បណ្ដឹង​មួយ​កាល​ពីដើមខែ​នេះ​ ដោយ​និយាយ​ថា​ ប្រទេស​ឥណ្ឌា​មិន​មាន​ច្បាប់​ណា​ដែល​តម្រូវ​ឲ្យ​មាន​ការ​ពន្យល់​ក្នុង​ការ​ ផឹក​តែ​នោះ​ទេ។​

តុលាការ​បាន​និយាយ​ថា​ នៅ​ខណៈ​ដែល​មនុស្ស​ម្នាក់​ៗ​អាច​ផឹក​តែ​បាន​តាម​របៀប​ផ្សេង​ៗ​គ្នា​ជា​ច្រើន ​នោះ​ គឺ​មិន​មែន​មាន​ន័យ​ថា​ របៀប​ផឹក​តែ​ទាំង​អស់​សុទ្ធ​តែ​ថ្លៃថ្នូរ​នោះ​ទេ​ ហើយ​ក៏​គ្មាន​ការ​ផឹក​តែ​ដែល​​នាំ​ឲ្យ​មាន​ការ​សង្ស័យ​នោះ​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close