កងទ័ព​ហ្វីលីពីន​បង្កើន​ការ​វាយប្រហារ​លើ​ក្រុមឧទ្ទាម​នៅ​ប៉ែក​ខាងត្បូង​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ

នៅ​ទីបំផុត នា​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា កងទ័ព​ហ្វីលីពីន​បាន​ប្រើ​ឧទ្ធម្ភាគចក្រវាយប្រហារ​​លើ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​អ្នកទាមទារ​ឯករាជ្យ​នៅ​ប៉ែកខាងត្បូង។ តំាង​ពី​មួយ​សប្តាហ៍​មក​ហើយ​ដែល​ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​បើក​ការ​ វាយប្រហារ​ដណ្តើម​យក​ស្រុក​មួយ​នៅ​ទីនោះ។ មាន​ភូមិ​មួយ​ដែល​ទ័ព​រដ្ឋាភិបាល​បាន​ដណ្តើម​យក​មក​វិញ​ពី​ក្រុម​ឧទ្ទាម​ រណសិរ្យ​រំដោះ​ម៉ូរ៉ូ។

តំាង​តែ​ពី​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា កងទ័ព​ហ្វីលីពីន​ដោយ​មាន​ជំនួយ​ពី​កម្លំាង​ឧទ្ធម្ភាគចក្រ​បាន​រំកិល​ទៅ​មុខ​ ដោយ​ ដោយ​ដណ្តើម​មក​វិញ​នូវ​តំបន់​ចំនួន​ពីរ​ស្ថិត​ក្នុង​ស្រុក Zamboanga ដែល​ក្រុម​ឧទ្ទាម​រណសិរ្យ​រំដោះ​ម៉ូរ៉ូ​បាន​ចូល​កាន់កាប់​តំាង​ពី​ថ្ងៃទី ៩ កញ្ញា​ជាមួយ​នឹង​គ្នីគ្នា​គេ​ប្រមាណ​ជា ២០០នាក់។ Zamboanga គឺ​ជា​ស្រុក​មួយ​ស្ថិត​លើ​កោះ​មីនដាណាវ និង​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១លាននាក់។

យោង​តាម​អ្នកនំាពាក្យ​កងទ័ព​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ក្រុម​ឧទ្ទាម​ត្រូវ​បាន​បំបែក​ហ្វូង​ជា​ក្រុម​តូចៗ និង​មាន​អ្នក​ខ្លះ​បាន​ព្យាយាម​រត់​ចេញ​ពី​ទីនោះ​ទៀត​ផង។ កងទ័ព​បាន​រុញច្រាន​ពួក​គេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​តំបន់​នោះ ដោយ​មាន​ជំនួយ​បាញ់​ប្រហារ​គ្រាប់​រ៉ូកែត​ពី​ឧទ្ធម្ភាគចក្រ។ អ្នកនំា​ពាក្យ​កងទ័ព​ដដែល​បាន​អះអាង​ថា នៅ​សេសសល់​ពួក​ឧទ្ទាម​តែ​ប្រមាណ ១០០នាក់​ប៉ុណ្ណោះ​ដែល​កំពុង​មាន​អាវុធ​ក្នុង​ដៃ និង​ដែល​បាន​ព្យាយាម​រត់​ភៀសខ្លួន​ទៅ​កាន់​ស្រុក​ក្បែរខាង។ ប្រភព​ពី​កងទ័ព​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ រដ្ឋាភិបាល​បាន​ប្រើ​ទ័ព​ចំនួន ៣ ០០០នាក់ ដោយ​សម្លាប់​បាន​ឧទ្ទាម ៥១នាក់ ក្នុង​នោះ ក៏​មាន​ស្លាប់​ទាហាន​រដ្ឋាភិបាល ៦នាក់ ប៉ូលីសម្នាក់ និង​ជនស៊ីវិល ៤នាក់។ ក្រៅ​ពី​នេះ មាន​ប្រជាជន​ប្រមាណ​ជា ៧០ ០០០នាក់​បាន​រត់ភៀសខ្លួន​គេច​ពី​សមរភូមិ​ទៅ​ជ្រកកោន​នៅ​កន្លែង​ផ្សេង ដោយ​មាន​ភាគច្រើន​ទៅ​ជ្រក​នៅ​ទីធ្លា​ក្នុង​ស្តាត។

នៅ​ហ្វីលីពីន រដ្ឋាភិបាល​បាន​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​នៃ​រណសិរ្យ​រំដោះ​ម៉ូរ៉ូ​ដឹកនំា​ ដោយ​លោក Nur Misuari នៅ​ប៉ែកខាងជើង​តំាង​ពី​ទសវត្ស​ឆ្នំា ៧០​មក​ម្ល៉េះ និង​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៥ម៉ឺន​នាក់ និង​អ្នក​រត់ភៀសខ្លួន​រាប់​សិប​ពាន់នាក់​ផ្សេង​ទៀត។ កន្លង​មក និង​នៅ​ក្រោម​លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​បាន​ជួប​ចរចា​គ្នា​ដើម្បី​ព្យាយាម​ដាក់​តំបន់​ប៉ែកខាងជើង​ ជា​តំបន់​ស្វ័យត គឺ​មិនមែន​ជា​តំបន់​ឯករាជ្យ​នោះ​ទេ។ តំបន់​ប៉ែកខាងជើង​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា អ៊ីស្លាម​រស់នៅ នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​អ្នក​កាន់សាសនា​កាតូលិក​រស់នៅ​ច្រើន​ ជាង​គេ​នៅ​ទ្វីបអាស៊ី៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close