អូស្ត្រាលីដកទិដ្ឋាការពីវេជ្ជបណ្ឌិតជនជាតិឥណ្ឌា
ក្រសួង អន្តោប្រវេសន៍អូស្ត្រាលីបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ដែលនឹងចេញពីដំណែងបានធ្វើលុប សុពលភាពទិដ្ឋាការរបស់វេជ្ជបណ្ឌិតម្នាក់ដែលមានដើមកំណើតពី ប្រទេសឥណ្ឌាក្នុងគោលដៅដើម្បីប្រយោជន៍ជាតិ។
ក្រសួង អន្តោប្រវេសន៍ អូស្ត្រាលីបានធ្វើលុបចោលទិដ្ឋាការរស់នៅអចិន្រ្ដៃយ៍របស់លោកវេជ្ជ បណ្ឌិត Suhail Durani អាយុ ៣៦ឆ្នាំកាលពី៤ ខែមុន បន្ទាប់ពីវេជ្ជបណ្ឌិតរូបនេះបានជាប់ពន្ធនាគារ ១៨ខែដោយជាប់ទោសពីបទបៀតបៀនផ្លូវភេទអ្នកជំងឺមួយរូប។
អា ជ្ញាធរបានលុបចោលទិដ្ឋាការរបស់លោកបន្ទាប់ពីលោកត្រូវគេដោះលែងពី ពន្ធនាគារ។ ប៉ុន្តែតុលាការឧទ្ធរណ៍រដ្ឋបាលបានសម្រេចថា វេជ្ជបណ្ឌិតរូបនេះអាចស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបន្តទៀតបាន។
ទោះជាយ៉ាងនេះក្តីមន្ត្រីអន្តោប្រវេសន៍បានចាប់លោក Durani ឃុំខ្លួនម្តងទៀតកាលពីថ្ងៃសុក្រនេះ។
នៅ ពេលគេលុបចោលទិដ្ឋាការនេះ រដ្ឋាភិបាលដែលដឹកនាំគណបក្ស Labour កំពុងស្ថិតនៅក្នុងភាពជារដ្ឋាភិបាលចាំផ្ទះបណ្ដោះអាសន្ន មុនពេលរដ្ឋាភិបាលថ្មីត្រូវឡើងកាន់តំណែង៕ (Radio Australia)