កម្ពុជា និងចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈការិយាល័យសម្រាប់បំរើការងារនៅក្រសួងការបរទេសពី ប្រទេសចិន នៅថ្ងៃទី៩ ខែកញ្ញា នេះ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ហោ ណំាហុង បានបញ្ជាក់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា និងចិន បានថ្លែងអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតថែមទៀត។
ឯកអគ្គរដ្ឋទូតប្រទេស ចិនប្រចាំនៅកម្ពុជា លោកស្រី Bu Jianguo បានថ្លែងថា ជំនួយសម្ភារៈកុំព្យូទ័រយួរដៃចំនួន៥០គ្រឿង និងទូរសព្ទចំនួន១០០គ្រឿង ជាការឆ្លើយតបតាមការសន្យាររបស់ការប្រទេសចិនដោយលោក វូ យី ក្នុងអំឡុងពេលដែលលោកបានមកបំពេញទស្សនកិច្ចនាពេលថ្មីៗនៅកម្ពុជា។ នយោបាយ ការបរទេសរបស់ប្រទេសកម្ពុជា គឺប្រកាន់យកគោលនយោបាយចិនតែមួយ ដែលធ្វើឲ្យចំនួនវិនិយោគចិននៅកម្ពុជានឹងកើនដល់៥ពាន់លាន ដុល្លារនៅឆ្នាំ២០២០៕ Cambodia News