ទទួលទានស៊ុត សម្រាប់អាហារពេលព្រឹក ប្រសើរចំពោះសុខភាព
សុខភាព៖ តាមការស្រាវជ្រាវ ពីមជ្ឈមណ្ឌល Pennington Biomedical នៃរដ្ឋ Louisiana សហរដ្ឋអាមេរិក បានរកឃើញថា ស៊ុតអាចជួយបញ្ចុះនូវកម្រិតអ័រម៉ូន Ghrelinដែលបណ្តាលឲ្យឃ្លាន និងបង្កើននូវកម្រិតអ័រម៉ូន PYY3-36ដែលជួយរក្សាភាពឆ្អែតបានយូរ។ ដូច្នេះ ការទទួលទានស៊ុត ជាអាហារពេលព្រឹក អាចនឹងជួយពន្យាពេលនៃការទទួលទាន អាហារថ្ងៃត្រង់បាន។អ្នកឯកទេសបានបន្តថា ស៊ុតក៍អាចជួយអ្នកដែលធាត់លើសទម្ងន់ ឲ្យសម្រកទម្ងន់បានយ៉ាងល្អផងដែរ រួមជាមួយនូវប្រូតេអ៊ីនយ៉ាងច្រើនដែលមាននៅក្នុងស៊ុត៕ នេត្រា ប្រភព ទស្សនាវដ្តី សុខភាព និងសម្រស់៕ វត្តី/Cambodia News