វិធី​សាស្ត្រ​បំ​បាត់​អាការៈ​ឈឺសាច់​ដុំ​

សុខភាព​៖ ការឈឺ​សាច់ដុំ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​សម្គាល់​ដឹង​តាមរយៈ​ការ​សាយភាយ និង​ឈឺ​ចាប់​រ៉ាំរ៉ៃ​ ការ​អស់កម្លាំង​, ដេក​មិន​លក់ និង​បញ្ហា​នៃ​ការ​ដេក​ផ្សេងៗ​ទៀត​, គាំង​សន្លាក់ និង​ពិបាក​ក្នុង​ការពិចារណា​សុទ្ធតែ​ជា​រោគសញ្ញា​របស់​វា​ដែរ​។

1017រក្សា​តុល្យភាព​របប​អាហារ​ព្យាបាល​ជាសះស្បើយ​តាមរបៀប​ធម្មជាតិ​​ ​អ្នក​ត្រូវ​ញ៉ាំ​អាហារ​អោយ​មាន​តុល្យភាព និង​តាម​ធម្មជាតិ​នោះ​គួរតែ​ជា​អាហា​រណា​ដែល​សម្បូរ​សារធាតុ​អង់​ទី​អុក​ ស៊ីដង់ ព្រោះ​វា​អាច​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​អាច​ព្យាបាល​ជំងឺ​ឈឺ​ សាច់ដុំ​នេះ​បាន​។

ការ​ហាត់ប្រាណ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត ព្រោះ​វា​ជួយ​អោយ​សាច់ដុំ​សកម្ម និង​រឹងមាំ​​ ​នឹង​ជួយ​កាត់បន្ថយ​ការឈឺ និង​គាំង​សាច់ដុំ​, បង្កើន​ថាមពល​, កាត់បន្ថយ​ស្ត្រេ​ស និង​សម្ពាធ​របស់​សាច់ដុំ​។

សម្រាប់​វិធី​ដ៏​ចាស់​កម្រិល​បំផុត​នៃ​ការឈឺចាប់​រ៉ាំរ៉ៃ​នោះ​គឺ​ត្រូវតែ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ក្នុងដំណាក់កាល​ណាមួយ​ដែល​សំខាន់​។ ការសិក្សា​ជា​ច្រើន​បានបញ្ជាក់​ថា ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​មាន​ប្រយោជន៍​ណាស់​ចំពោះ​ការព្យាបាល​ការឈឺចាប់ ​រ៉ាំរ៉ៃ​។​

ការ​ងូតទឹក​អំបិល​ប្រភេត Eposm គឺជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ជាតិ​ម៉ាញ៉េស្យូម​ចំពោះ​រាងកាយ​​ ម៉េញ៉េ​ស្យូម​គឺជា​ជាតិ​រ៉ែដ៏​សំខាន់​ជួយ​បំពេញបន្ថែម​នូវ​តម្រូវ​ម៉ាញ៉េស្យូម​របស់​រាងកាយ ដើម្បី​ជួយ​បំបាត់​ការឈឺចាប់​រ៉ាំរ៉ៃ​ ​ វា​ក៏​ផ្តល់​ជា​ថាមពល និង​បំបាត់​ភាព​ស្ត្រេ​ស​របស់​សច់​ដុំ ព្រម​ទាំង​​ជួយ​អោយ​សាច់ដុំ​មាន​សុខភាព​ល្អ​ផងដែរ​។​

ការ​ដេក​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព​របស់​សាច់ដុំ ហើយ​វា​ក៏​ជួយ​បំបាត់​ភាព​ស្ត្រេ​សរវាង​សាច់ដុំ និង​សាច់ដុំ​ផងដែរ​ ដូច្នេះ​ជំងឺ​ឈឺ​សាច់ដុំ​មិន​មាន​ការព្យាបាល​មែន ប៉ុន្តែ​អាច​បង្ការ​តាមវិធី​ខាង​លើ៕ វត្តី​/Cambodia News

Related Articles

Check Also
Close
Back to top button
Close
Close