អូស្ត្រាលី និងប្រទេស១២ ឯកភាពទប់ស្កាត់ និងដាក់ទោសការជួយដួរមនុស្ស និងជនសុំសិទ្ធិជ្រកកោនខុសច្បាប់
សន្និសិទអន្តរជាតិមួយស្តីពីការ បញ្ឈប់ ការជួញដួរមនុស្ស និងជនស្វែងសុំសិទ្ធិជ្រកកោនត្រូវបានបញ្ចប់ ដោយមានប្រទេសអូស្ត្រាលី និងប្រទេសចំនួន ១២ផ្សេងទៀត បានឯកភាពយល់ព្រមក្នុងការទប់ស្កាត់ និងការដាក់ទោសការជួញដួរមនុស្ស និងជនសុំសិទ្ធិជ្រកកោនខុសច្បាប់។
ឯកសារខ្សែ អាត់ដែលបញ្ចូលសម្លេងទៅលើសេចក្តីប្រកាសនៅ ទីក្រុង Jakarta បានសង្ខេបពីលទ្ធផលរបស់សន្និសិទនេះ ដោយបានឯកភាពគ្នាលើករណីចំនួន ២៧ចំណុច ។
ក្នុងចំណោមចំណុច ទាំងនោះ មាន៨ចំណុច ផ្តោតទៅលើវិធានការណ៍ ទប់ស្កាត់ការស្វែងសុំសិទ្ធិជ្រកកោន ដូចជាការបង្កើនល័ក្ខខ័ណ្ឌស្ថានភាពឲ្យបានប្រសើរក្នុងប្រទេសដើម ៕ (Radio Australia)