អឺរ៉ុបនឹងបន្តជួបឱនភាពសេដ្ឋកិច្ចមួយរយៈកាលធំទៀត
ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ច មានជំនឿថា ទ្វីបអឺរ៉ុបនៅតែបន្តជួបឧបសគ្គក្នុងពេលដ៏យូរទៀត មុននឹងសេដ្ឋកិច្ចអាចងើបឡើងវិញបានពេញលេញ ថ្វីដ្បិតតែតួលេខបង្ហាញថា ទ្វីបនេះឥឡូវបានរួចផុតពីឱនភាពសេដ្ឋកិច្ចក៏ដោយ។
តួលេខ ផ្លូវការបង្ហាញថា តំបន់អឺរ៉ុបបានរីកលូតលាស់ចំនួន 0.3%ក្នុងត្រីមាសត្រឹមខែមិថុនាកន្លងទៅ ប៉ុន្តែនៅតែជាការធ្លាក់ចុះចំនួន 0.7% បើប្រៀបធៀបនឹងរយៈពេលមួយឆ្នាំមុន។
ប្រទេសបីដែលនាំមុខគេផ្នែកការរីកលូតលាស់សេដ្ឋកិច្ចគឺ បារាំង អាល្លឺម៉ង់និង Portugal ។
បើតាម អ្នកសេដ្ឋកិច្ច លោក Tony Farnham ពីក្រុមហ៊ុនផ្សារហ៊ុន Patersons Securities និយាយថាប្រទេសជាច្រើនទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពអន់ថយ ក្រៃលែង៕ (Radio Australia)