លោក ​សម ​រង្ស៊ី ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ ម៉ោង​៩​ព្រឹក ​

ភ្នំ​ពេញ​៖ តាម​ព័ត៌មាន​ចុងក្រោយ​នៃ​ការវិលត្រឡប់​របស់​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបាន​អះអាង​ជាថ្មី​ថា​លោក នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ សីហា​ស្អែក​។ នេះ​បើតាម​ប្រភព​របស់​គណបក្សប្រឆាំង​​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

​គួររំលឹកថា ប្រធាន​គណ​កប្ស​ប្រឆាំង​រូបនេះ បាន​អវត្តមាន​ពី​កម្ពុជា​តាំងពី​ថ្ងៃទី៦ សីហា​មក​ម្លេះ។ លោក សម រង្ស៊ី បាន​អវត្តមាន​ពី​ប្រទេស​រយៈពេល​ជាង​មួយ​សប្តាហ៍​ដើម្បី​ទៅ​ចូលរួម​ពិធីការ​ របស់​កូនស្រី​នៅ​សហរដ្ឋអាមេរិក។

នៅ​សហរដ្ឋអាមេរិក​នោះ​ហើយ ដែល​លោក សម រង្ស៊ី​កាលពី​ថ្ងៃទី១១ សីហា បាន​ព្រមាន​ពី​ការធ្វើ​មហា​បាតុកម្ម​ប្រសិនបើ​ក្រុមចម្រុះ​បច្ចេកទេស ដើម្បី​អង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅតែ មាន​ភាពចម្រូងចម្រាស​មិនអាច​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន។

ទាក់ទិន​នឹង​ការប្រកាស​ធ្វើបាតុកម្ម​នេះដែរ លោកស្រី មួរ សុខ​ហួរ បាន​បញ្ជាក់ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ផ្តល់​យុត្តិធម៌​ដល់​អ្នកបោះឆ្នោត។ មន្ត្រី​គណបក្សប្រឆាំង​រូបនេះ​បាន​អះអាងថា បាន​រកឃើញ​ភាពមិនប្រក្រតី​ប្រមាណ​ជាង១ម៉ឺន​ករណី​ទាក់ទង​នឹង​ការបាត់​ឈ្មោះ អ្នកបោះឆ្នោត ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន។

យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា មហា​បាតុកម្ម​ដែល​នឹង​អាច​ផ្ទុះឡើង​នោះ គឺជា​មហា​បាតុកម្មអហិង្សា៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close