សម​ រង្ស៊ី​ វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៥ ​សីហា ​ស្អែក​នេះ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែសីហា នេះ​ លោកស្រីមួរ សុខហួ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ  បាន​ឲ្យ​ដឹង​ថា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី  ដែលបានអវត្តមាន​ពីប្រទេស​រយៈពេល​ជាង​មួយ​​សប្តាហ៍ដើម្បី​ទៅ​ចូលរួម ពិធី​ការ​របស់​កូន​ស្រី ​នៅ​សហរដ្ឋ​អាមេរិក​​ នឹង​វិល​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ សីហា​ស្អែកនេះ  ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ការវិលមកកាន់កម្ពុជាវិញ របស់លោកសម រង្ស៊ី នៅ​ពេល​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​ កម្តៅខ្លាំង​។

កាលពីថ្ងៃទី១១ សីហា ខណៈពេល​ដែលលោក សម រង្ស៊ី ស្ថិត​នៅ​​សហរដ្ឋអាមេរិក លោក​បាន​ព្រមាន​ពីការ​ធ្វើមហា​បាតុ​កម្ម​ប្រសិនបើ​ក្រុមចម្រុះបច្ចេកទេស ដើម្បីអង្កេត​លើភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត នៅ តែ​មាន​ភាព​ចម្រូង​ចម្រាស​មិន​អាច​ស្វែង​រកយុត្តិ​ធម៌​ជូន​ប្រជាពល​រដ្ឋ​បាន។

ទាក់ទិននឹងការប្រកាសធ្វើបាតុកម្មនេះដែរ លោក ស្រី មួរ សុខហួរ បានបញ្ជាក់ថា គោល​ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺផ្តល់យុត្តិធម៌ដល់អ្នក បោះ​ឆ្នោត។ មន្ត្រី​គណបក្ស​ប្រឆាំង​រូបនេះបាន​អះអាង​ថា បានរកឃើញភាព​មិន​ប្រក្រតី​ប្រមាណ​ជាង១ម៉ឺន​ករណីទាក់ទង​នឹងការ​បាត់​ឈ្មោះ អ្នក បោះឆ្នោត ដែល​​ធ្វើឲ្យពួកគេ​មិនអាចបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន។

គួររំលឹកថា គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិ បានជួបចរចា​គ្នា​កាល​ពី​សប្តាហ៍មុន ដើម្បី​ឈាន​ទៅ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បីដោះស្រាយភាព​មិន​ប្រក្រតី​នៃ ​ការ​បោះឆ្នោត តែរហូតមកដល់ពេលនេះ គណៈ​កម្ម​ការ​ចំពោះកិច្ចនេះ នៅ​ទ្រឹង​មិនមាន​ការ​វិវត្តអ្វី​ទាំងអស់៕ នាង/Cambodia News

Related Articles

Back to top button
Close
Close