ប៉ូលិស​ត្រៀម​អាសន្ន​ក្រោយ​អំពើ​ហិង្សា​ពុទ្ធសាសនា​ប្រឆាំង​អ៊ីស្លាម

បម្រាម ​គោរចរណ៍​បាន​លើក​ចេញ​វិញ​ហើយ​នៅ ព្រឹក​ថ្ងៃអាទិត្យ​ទី ១១​សីហា នេះ ប៉ុន្តែ​វត្តមាន​របស់​កង​កម្លាំង​ប៉ូលិស នៅ​តែមាន​ច្រើន​សន្ធឹក​សន្ធាប់​ដដែល​ ក្នុង​ក្រុង​កូឡុំបូ បន្ទាប់​ពី​ក្រុម​អ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ វិហារ​អ៊ីស្លាម​យប់​មិញ។

ប៉ូលិស​​​ប្រឆាំង​ភេរវកម្ម​រាប់​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយនៅ​ជុំ​វិញ​​តំបន់​ ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​ អន្តរសាសនា នា​ទីក្រុង​កូឡុំបូ ម្សិលមិញ រហូត​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​យ៉ាង​ហោច​ណាស់​ បួន​នាក់។

ចំណែក​រដ្ឋាភិបាល​វិញ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ហេតុការណ៍​ហិង្សានេះ ដែល​ក្រុម​អ្នក​ព្រះពុទ្ធសាសនា​ នាំ​គ្នា​ស្ទុះ​ទៅ​វាយប្រហារ​ ចោល​ដុំ​ថ្ម លើ​វិហារ​អ៊ីស្លាម​ នា​ឱកាស​បើក​សម្ពោធ​ថ្មី។ ការស្ពប់​ខ្ពើម​រើស​អើង​សាសានា​​អ៊ីស្លាម តែង​រុញ​ច្រាន​ឱ្យ​មាន​អំពើ​ហិង្សា​ជា​រឿយៗ​។ កាលពី​ខែ​មីនា​កន្លង​ទៅ ហាង​ទំនិញ​ពីរ​មាន​ម្ចាស់​ជា​ជនជាតិ​អ៊ីស្លាម ត្រូវ​បាន​ដុត​បំផ្លាញ​។ ប៉ូលិស​បាន​ឃាត់​ខ្លួន​​សង្ឃ​បី​អង្គ និង​អ្នក​កាន់​ពុទ្ធ​សាសនា​១៤​រូប​  ប៉ុន្តែ​ត្រូវ​ដោះលែង​ទៅ​វិញ ដោយ​គ្មាន​នរណា​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ក្នុង​សំណុំ​រឿង​នេះ។

សូម​បញ្ជាក់​ថា​ ក្នុង​ចំណោម​បណ្តា​ជន​​​ស្រីលង្កា ជាង​២០​លាន​នាក់ ជាង​៧០%​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ១៣%​កាន់​សាសនា​ហិណ្ឌូ និង អ៊ីស្លាម​​ប្រមាណ​ជិត​១០%​ សល់​ពីនោះ​ គឺ​ជា​គ្រិស្តសាសនិកជន។ គណបក្ស​អ៊ីស្លាម ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស ក៏​មាន​ចំណែក​​ក្នុង​ រដ្ឋាភិបាល​ចម្រុះ​របស់​លោក​ប្រធានាធិបតី​ស្រីលង្កា មហ៊ីនដា រ៉ាចាប៉ាក់សេ ដែរ ប៉ុន្តែ សហគមអ៊ីស្លាម​មិន​សូវ​មាន​សំឡេង​មានអំណាច​អ្វី​ទេ ​​ក្រុម​ពុទ្ធ​សាសនា​ជ្រុលនិយម ​ក្នុង​ជួររដ្ឋាភិបាល បាន​ដាក់​គំនាប​និង​សម្ពាធ​មាន​កាន់​តែ​ខ្លាំង​ រហូត​រុញ​ច្រាន​​ឱ្យ​ប្រមុខ​សាសនា​អ៊ីស្លាម​ដក​សំណើ​សុំ​សិទ្ធិ វាយត្រា Halal​​លើ​ចំណីអាហារ​ ចេញ​វិញ។ បណ្តា​ជន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តែង​ ​ តែ​ង​​​​ប្រឆាំង យ៉ាង​សន្ធោសន្ធៅ ​មិន​មាន​​វិហារ​អ៊ីស្លាម ​នៅ​ជិត​ ទោះ​បី​ជា​រដ្ឋាភិបាល និងអាជ្ញាធរ​​យល់​ព្រម​និង​ធានា​ក៏ដោយ៕ដោយ អៀង សុខម៉ិញ​(RFI)

Related Articles

Back to top button
Close
Close