ភាពភ័យខ្លាចម្សៅប្រូតេអ៊ីនទឹកដោះគោពីណូវែលហ្សេឡង់ដែលអាចគំរាមគំហែងយ៉ាងធ្ងន់ធ្ងរលើឧស្សាហកម្មនាំចេញក្នុងប្រទេស
ខណៈពេល មានការព្រួយបារម្ភថាម្សៅប្រូតេអ៊ីនទឹកដោះគោដែលនាំចេញពីប្រទេស ណូវែលហ្សេឡង់អាចបង្កជាជំងឺដែលបណ្តាលឲ្យមនុស្សស្លាប់នោះ ក្រុមហ៊ុន Fonterra ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំនៅប្រទេសណូវែលហ្សេឡង់បានសុំ ទោសទៅលើការភ័យខ្លាចនេះដោយបញ្ជាក់ថាម្សៅប្រូតេអ៊ីនទាំងនោះ ត្រូវបានបញ្ឈប់ពីសង្វាក់ផលិតកម្មទាំងអស់ហើយ។
ទោះជាយ៉ាងនេះក្តី ម្សៅប្រូតេអ៊ីនទឹកដោះគោនេះត្រូវបាននាំចេញទៅប្រទេសចំនួន ៦ រួចទៅហើយដោយរួមមានប្រទេសអូស្ត្រាលី ចិន វៀតណាម ម៉ាឡេស៊ី ថៃ និងអារ៉ាប៊ីសាអូឌីត។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fonterra បានទទួលកំហុសថា ក្រុមហ៊ុនលោកមិនបានធ្វើសកម្មភាពឲ្យបានទាន់ពេលក្នុងការបង្ការ និងផ្ដល់ដំណឹងដល់អាជ្ញាធរអំពីផលិតផលដែលអាចបង្កឲ្យមានគ្រោះ ថ្នាក់នេះ។
សារធាតុដែលប្រើក្នុងការផលិតម្សៅប្រូតេអ៊ីនទឹក ដោះគោនេះ ក៏ត្រូវបានប្រើប្រាស់ក្នុងរូបមន្តផលិតទឹកដោះគោទារក ទឹកដោះគោកីឡា ភេសជ្ជៈសុខភាពនិងចំណីសត្វផងដែរ ប៉ុន្តែមកទល់ពេលនេះមិនមានរបាយការណ៍ណាមួយបញ្ជាក់ថាអាចបណ្តាល ឲ្យប៉ះពាល់សុខភាពឡើយ។
ភាពភ័យខ្លាចនេះ បានគំរាមគំហែងលើការធ្វើពាណិជ្ជកម្មផលិតផលធ្វើពីទឹកដោះគោ ប្រចាំឆ្នាំរបស់ប្រទេសណូវែលហ្សេឡង់ដែលមានទឹកប្រាក់ជាង៩ ពាន់លានដុល្លារ។
រដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់បានឲ្យដឹងថា ខ្លួននឹងពង្រឹងការត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញករណីនេះព្រោះវាអាចធ្វើឲ្យវិស័យនាំចេញចំបង ក្នុងប្រទេសត្រូវផ្អាក ៕(Radio Australia)