ការត្រួតពិនិត្យលទ្ធផលឡើងវិញធ្វើបានចំនួន ២២រាជធានីខេត្តហើយ
ភ្នំពេញ៖ តាមការប្រកាសរបស់ គ.ជ.ប កាលពីរសៀលថ្ងៃទី០៥ ខែសីហា ម្សិលមិញ ការត្រួតពិនិត្យលទ្ធផលឆ្នោតឡើងវិញដែលធ្វើឡើងតាំងពីថ្ងៃទី០៣ ខែសីហា នោះ គឺបានធ្វើរួចរាល់ចំនួន២២រាជធានីខេត្តហើយ ដូច្នេះ គឺនៅសល់តែ២ខេត្តទៀតប៉ុណ្ណោះ ដែលមិនទាន់ត្រួតពិនិត្យ គឺខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការត្រួតពិនិត្យលទ្ធផលឆ្នោតឡើងវិញនេះ បើតាម គ.ជ.ប គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដូចជាតំណាងគណបក្សប្រជាជនកម្ពុជា តំណាងអង្គការនិកហ្វិច អង្គការអរុណរៈ អង្គការសមាគមគ្រួសារអភិវឌ្ឍ៍ សមាគមបញ្ញវ័ន្ត និងយុវជស្ម័គ្រចិត្ត (VIYA) វិទ្យាស្ថាពលរដ្ឋវិជ្ជា និងវេទិកាប្រជាពលរដ្ឋស្តីពីកម្ពុជានៅជប៉ុន៕ Cambodia News