​ការស្លាប់របស់ ឈុត វុទ្ធី​មិនគ្រាន់តែទាក់ទងនឹង​រឿងកាប់ព្រៃឈើខុស​ច្បាប់ប៉ុណ្ណោះនោះទេ

កាល​ពីថ្ងៃទី​ ២២ ឧសភា ២០១២ ​យប់​មិញ​ ប៉ុស្ដិ៍​ទូរទស្សន៍​ SBS ក្នុង​ស្រុក​អូស្រ្ដាលី​បាន​ចាក់​ផ្សាយ​នូវ​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​ ជុំវិញ​មរណភាព​របស់​លោក ឈុត វុទ្ធី សកម្ម​ជន​បរិស្ថានដ៏​សំខាន់​ម្នាក់​នៅ​កម្ពុជា និង​នៅ​អាស៊ី​។

​កាល​ពី​ពេល​ប្រមាណ​៤​អាទិត្យ​មុន នៅ​ថ្ងៃ​ទី​២៦ ​មេសា ​លោក ឈុត វុទ្ធីត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​ស្ថាន​ភាព​ដ៏​អាថ៌​កំបាំង​នៅ​ក្នុង​ព្រៃ​នៃ ​ជួរ​ភ្នំក្រវាញ​ នៅ​ពេល​លោក​ និង​អ្នក​កាសែត​ពី Cambodia Daily ២នាក់​ទៀត​កំពុង​ប្រមូល​ភស្ដុតាង និង​ព័ត៌មាន​អំពី​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់។

អ្នក​កាសែត​ អូស្រ្ដាលី​នៃ​ទីភ្នាក់​ងារ​ព័ត៌មាន SBS លោក David O’Shea ពី​កម្មវិធី Dateline បាន​ចុះ​ទៅ​ស៊ើប​អង្កេត​អំពី​រឿង​រ៉ាវ​ដែល​បាន​នាំ​ឲ្យ​លោក​ ឈុត វុទ្ធី ស្លាប់​។ នៅ​ក្នុង​របាយការណ៍​​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចោទ​ប្រកាន់​អំពី​រឿង​អំពើ​ពុក​រលួយ​ ការ​បិទ​បាំង​បន្លំ​ដំណើរ​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​ ដោយ​សារ​ថា​អ្នក​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​បាន​ផ្ដល់​ដំណើរ​រឿង​ហេតុ​ខុស​ៗ​គ្នា​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង។

នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​នេះ អ្នក​កាសែត​អូស្រ្ដាលី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ គឺ​មិន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ជួរ​ភ្នំ​ ក្រវាញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គេ​ថែម​ទាំង​មាន​ភស្ដុតាង​អំពី​គ្រឿង​ផ្សំ​ផលិត​គ្រឿង​ញៀន​នៅ​ កន្លែង​របស់​ក្រុម​ហ៊ុន​ Timbergreen ផង​ដែរ ដូច​ជា​វល្លិ៍​រមៀត​ ដែល​អ្នក​ជំនាញ​គីមី​និយាយ​ថា ជា​គ្រឿង​ផ្សំ​ដែល​គេ​យក​ទៅ​ផលិត​គ្រឿង​ញៀន​៕

Related Articles

Back to top button
Close
Close