Barack Obama និយាយ​ត្រង់​ៗ​ជា​មួយ​មេដឹកនាំ​វៀតណាម​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​

លោក Barack Obama ប្រធានាធិបតី​អាម៉េរិក​មាន​ប្រសាសន៍​ថា លោក​បាន​និយាយ​ដោយ​ត្រង់​ៗ​ជា​មួយ​នឹង​មេដឹកនាំ​ប្រទេស​វៀតណាម​អំពី​បញ្ហា​ សិទ្ធិ​មនុស្ស​នៅ​វៀតណាម ក្នុង​អំឡុង​ពេល​នៃ​ជំនួប​ដ៏កម្រ​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ ក្រុង​វ៉ាស្ហ៊ីង​តោន។

លោក​ Truong Tan Sang ប្រធាន​រដ្ឋ​វៀតណាម​ គឺជា​មេដឹកនាំ​វៀតណាម​ទី​២​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ សេតវិមាន​នៅ​អាម៉េរិក​តាំង​ពី​​​អតីត​បច្ចាមិត្ដ​ទាំង​ពីរ​បាន​មាន​ទំនាក់​ ទំនង​នឹង​គ្នា​ឡើង​វិញ​តាំង​ពី​ឆ្នាំ​១៩៧៥​​មក​។

មេដឹកនាំ​វៀតណាម​រូប ​នេះ​បាន​ជួប​នឹង​​ស​ម្រែក​នៃ​ការ​តវ៉ា និង​ការ​សើច​ចំអក​ពី​សំណាក់​ពល​រដ្ឋ​វៀតណាម​មាន​សញ្ជាតិ​អាម៉េរិក័ង​នៅ​ពេល​ លោក​ទៅ​ដល់​សេតវិមាន ​ដោយ​មាន​អ្នក​ខ្លះ​គ្រវី​ទង់​ជាតិ​នៃ​​អតីត​របប​សៃហ្កន ហើយ​និង​ស្រែក​នូវ​ពាក្យ​ស្លោក​មួយ​ចំនួន​ផង​។ មាន​ពេល​ខ្លះ​សំឡេង​ស្រែក​ពី​ខាងក្រៅ​នេះ​ក៏​បាន​ឮ​ដល់​ខាង​ក្នុង​សេតវិមាន​ ផង​ដែរ។

លោក​ប្រធានាធិបតី​អាម៉េរិក​មាន​ប្រសាសន៍​ថា លោក​ទាំង​ពី​បាន​មាន​ការ​សន្ទនា​ដោយ​ត្រង់​ៗ​ទៅ​វិញ​ទៅ​មក​ ហើយ​ក្នុង​នោះ​លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ។ ចំណែក​ឯ​មេដឹកនាំ​វៀតណាម​វិញ​បាន​ទទួល​ស្គាល់​នូវ​ភាព​ខុស​គ្នា​រវាង​ប្រទេស ​ទាំង​ពីរ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close