ប្រជាពលរដ្ឋខេត្តព្រះវិហារ​ព្រួយបារម្ភពីការរីករាល​ដាលជំងឺឈីកឆ្លង​តាមមូសខ្លាខាំ

គិត​ចាប់តាំងពី ​ខែ​មិនា​ដល់​ ឧសភា​២០១២ នេះ​ជំងឺ​ឈី​ក​គុណ​ហ្គុ​ន​យ៉ា​(chikungunya)​ ដែល​ឆ្លង​តាមរយៈ​សត្វ​មូស​ខ្លាខាំ​បានកើត​រីក​រាលដាល​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ពី​ស្រុក​មួយ​ទៅ​ស្រុក​​មួយទៀត​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​រហូត​​នៅ​​​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ​ ដោយ​សារ​​​​​អ្នកជំងឺ​ទាំង​ចាស់​ទាំងក្មេង​ជាច្រើន​រយ​នាក់​បាន​សំរុក ​ទៅ​ទិញ​ថ្នាំ​និង​ព្យាបាល​នៅ​ពេទ្យ​ឯកជន​​។​

​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ប្រាប់​ឲ្យ​ដឹង​​ថា ជំងឺ​ឈី​ក​នេះ​ទើបតែ​កើតមាន​ជា​លើកដំបូង​នៅ​ឆ្នាំនេះ​ចំលង​មេរោគ​តាមរយៈ​ មូស​ខ្លាខាំ​ដោយ​ដឹងថា​ជំងឺ​នេះ​បាន​វាយលុក​ដំបូង​គេ​នៅក្នុង​ស្រុក​ជាំ​ ក្សាន្ដ​ចំណែក​វិធី​ការពារ​ត្រូវ​ដេក​ដាក់​មុង​ជាប្រចាំ​។​

​ប្រជាពលរដ្ឋ​ជា​អ្នកជំងឺ​ទាំង​នៅ​ មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​បាន​និយាយថា ​ជំងឺ​ឈី​ក​នេះ​ស្រដៀង​​ គ្នា​និង​ជំងឺ​អុតក្ដាម​មាន​អាកា​រៈ​ក្ដៅខ្លួន​ព្រឺ​រងា​ឈឺសន្លាក់​ដៃជើង​ ពឺត​ឆ្អឹងខ្នង​រមាស់​សព្វ​ខ្លួន​ហេវ​ហត់​អស់កំលាំង​និង​ល្វីងមាត់​ពិបាក​ ស៊ូទ្រាំ​ខ្លាំងណាស់​ក្នុង​មួយ​គ្រួសារ​កើត​ឆ្លង​គ្នា​ពី​ម្នាក់​ទៅ​ ម្នាក់ទៀត​៕

Related Articles

Back to top button
Close
Close