សាលាក្រុង ហាមរថយន្ត ដឹកទំនិញធុនធ្ងន់ ធ្វើចរាចរក្នុងក្រុង ថ្ងៃបិទវគ្គឃោសនា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន ចេញសេចក្តីជូន ដំណឹងមួយដើម្បីធ្វើការ ហាមរថយន្តដឹកទំនិញ ធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរក្នុង រាជធានី ភ្នំពេញ ចាប់ពីម៉ោង៥ ព្រឹក រហូតដល់ម៉ោង១២ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ។
ដើម្បីបង្កាការកកស្ទះ ដែលអាចកើតឡើង ជាយថាហេតុក្នុងថ្ងៃ បិទវគ្គនៃយុទ្ធនាការ ឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើការហាមប្រាម មិនឲ្យរថយន្ត ដឹក ទំនិញធន់ធ្ងន់ គ្រប់ប្រភេទធ្វើចរាចរ ក្នុងរាជធានីភ្នំពេញ។
ការចេញសេចក្តីជូនដំណឹង របស់លោក អភិបាល គឺដើម្បីបញ្ចៀស ការ កកស្ទះ ចរាចរ ហើយក៏ដូចជាក្នុង បំណងរក្សានូវរបៀប រៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ តាមដងវិថីនានា ព្រោះថ្ងៃបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ គ្រប់គណបក្សនយោបាយ ទាំងអស់ និងធ្វើការឃោសានា ជា លក្ខណៈទ្រង់ទ្រាយធំ ដូច្នេះទាំងចំនួន មនុស្ស និងចំនួយរថយន្តពិតជាមានច្រើន ធ្វើឲ្យបញ្ហាកកស្ទះចរាចរ រិតតែ ស្មុគស្មាញ ៕ Cambodia News