អ្នកព័ត៌មានរកឃើញថាមានការក្លែងបន្លំឯកសារទ្រង់ទ្រាយធំនៅឥណ្ឌាក្នុងពាក្យសុំទិដ្ឋាការទៅប្រទេសអូស្រ្តាលី
មានការរកឃើញអំពីករណីក្លែងបន្លំ ក្នុង ទ្រង់ទ្រាយធំនៅក្នុងការ ដាក់ពាក្យសុំទិដ្ឋាការមករស់នៅក្នុងប្រទេសអូស្រ្តាលីពីសំណាក់ ពលរដ្ឋនៅក្នុងប្រទេសឥណ្ឌា។
អង្គភាព ដើម្បីការពិនិត្យរកមើលការពិតរបស់ទីភ្នាក់ងារ ព័ត៌មាន ABC អូស្រ្តាលី បានទទួលឯកសារដែលបង្ហាញនូវករណីរាប់ពាន់នៃការក្លែងបន្លំឯកសារ អត្តសញ្ញាណនៅក្នុងពាក្យសុំទិដ្ឋាការដោយពលរដ្ឋឥណ្ឌា ដែលក្នុងនោះពាក្យសុំទិដ្ឋាការជនអន្តោប្រវេសន៍ជំនាញមានអត្រា ក្លែងបន្លំជិត៥០%។
រីឯពាក្យសុំទិដ្ឋាការមករៀននៅអូស្រ្តាលីវិញនោះ ការក្លែងបន្លំឯកសារ មានប្រមាណ៤០%។
ភស្ដុតាងបញ្ជាក់ថាក្រសួងអន្តោប្រវេសន៍របស់ប្រទេសអូស្រ្តាលីមានការលំបាកក្នុងការបញ្ជាក់អត្តសញ្ញាញ ពិតប្រាកដរបស់សាមីជន រួមទាំងបានរកឃើញផងដែរថាការក្លែងបន្លំឯកសារអត្តសញ្ញាណគឺជាការ ងាយស្រួលនឹងធ្វើនៅក្នុងប្រទេសឥណ្ឌា ហើយថាការក្លែងបន្លំអត្តសញ្ញាណគឺជាកត្តាគ្រោះថ្នាក់មួយសម្រាប់ អូស្រ្តាលី។
យ៉ាងណាមិញក្រសួងអន្តោប្រវេសន៍អូស្រ្តាលីនិយាយថា អ្វីៗបានផ្លាស់ប្ដូរចាប់តាំងតែពីឆ្នាំ២០០៩។ អ្នកនាំពាក្យរបស់ក្រសួងអន្តោប្រវេសន៍ លោក Sandi Logan ថ្លែងថាលោកមានជំនឿទុកចិត្តថាមុស្សភាគច្រើននៃការដាក់ពាក្យសុំ ឥឡូវបានធ្វើស្របច្បាប់ជាងមុន។ លោកបន្តថា ក្រសួងបានបំបាត់ក្ដីបារម្ភដែលបានកើតមានក្នុងឆ្នាំ២០០៨និង២០០៩ ជុំវិញភាពស្អាតស្អំ ការក្លែងបន្លំ, ឯកសារក្លែងក្លាយ ជាពិសេសនៅក្នុងពាក្យសុំទិដ្ឋាការមករៀននៅប្រទេសអូស្រ្តាលី៕ (Radio Australia)